គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:02 PM
​ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ក្នុង​ខណៈ​ ដែល​ប្តី​ប្រពន្ធ​មួយគូរ​ រួម​ដំណើរ​ជាមួយ​គ្នា​ នៅ​ក្នុង​រថយន្ត​កាម​រី​បា​ឡែ​ន​ ហើយ​ទាស់​ពាក្យ​សម្តី​ នឹង​ប្រកែក​គ្នា​ យ៉ាង​ខ្លាំង​ រហូត​ធ្វើ​ឲ្យ​ភាគី​ទាំង​ពីរ​ ទ្រាំ​មិន​បាន​ចុះ​ពីលើ​រថយន្ត​ នឹង​បង្ក​ឲ្យ​លោក​ប្តី​ចិត្តខ្លាំង​ខឹង​ស​ម្ប៉ា​នឹង​ប្រពន្ធ​ខ្លាំង​ពេក​ទ្រាំ​មិន​បាន​សម្រេចចិត្ត​ដុត​រថយន្ត​កាម​រី​បា​ឡែ​ន​ របស់​គេ​ បណ្តាល​ឲ្យ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ខ្ទេច​ទាំងស្រុង​តែ​ម្តង​ កាលពី​វេលា​ម៉ោង​ ១២​ នឹង​ ៥០​ នាទី​ រំលង​អា​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០៥​ ខែមិថុនា​ឆ្នាំ​ ២០១៣​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​ ៥៩៨​ ទល់មុខ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ក្នុង​សង្កាត់​ច្រាំង​ចំ​រះ​ ២​ ខណ្ឌ​ឬ​ស្សី​កែវ​ ។​
​ ​ជុំវិញ​ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​បានឃើញ​ប្តី​ប្រពន្ធ​ មួយគូរ​ វ័យ​ប្រហែល​ជាង​ ៣០​ ឆ្នាំ​បាន​ជិះ​រួម​ដំណើរ​ជាមួយ​គ្នា​ ក្នុង​រថយន្ត​កាម​រី​បា​ឡែ​ន​ មួយ​គ្រឿង​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2K​ 6141​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ ៥៩៨​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​ពេល​ជិះ​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ប្តី​ប្រពន្ធ​ខាងលើ​នេះ​បាន​ចុះ​ពីលើ​រថយន្ត​របស់​ពួក​គេ​ នឹង​បាន​ទាស់​ពាក្យ​សម្តី​ ប្រតាយប្រតប់​គ្នា​ យ៉ាង​ខ្លាំង​នៅ​ខាងក្រៅ​រថយន្ត​ រហូត​ធ្វើ​ឲ្យ​លោក​ប្តី​ផ្ទុះ​កំហឹង​ទ្រាំ​មិន​បាន​ កើត​ចិត្តខ្លាំង​ សម្រេចចិត្ត​ដុត​រថយន្ត​កាម​រី​បា​ឡែ​ន​នោះ​បង្ក​ឲ្យ​ឆាបឆេះ​សន្ធោសន្ធៅ​ខ្ទេច​ម៉ដ្ឋ​ទាំងស្រុង​តែ​ម្តង​ ។​
​ ​បន្ទាប់​ពី​កើតហេតុ​ប្តី​ប្រពន្ធ​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ចូល​ទៅ​ក្នុង​ស្នងការ​នគរបាល​ រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ​ពី​បញ្ហា​ដែល​ពួក​គេ​ឈ្លោះប្រកែក​គ្នា​រហូត​ឈាន​ដល់​ការ​ដុត​បំផ្លាញ​ទ្រព្យសម្បតិ្ត​រួម​របស់​ពួក​គេ​បែប​នេះ​ ។​ សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​បញ្ជក់​ថា​ករណី​ខាងលើ​នេះ​បង្ក​ឡើង​ដោយសារ​ប្រពន្ធ​ខ្លាំង​ធ្វើ​ឲ្យ​ប្តី​ខឹង​ ឬ​ក៏​ប្តី​ចិត្តខ្លាំង​ចង់​ឈ្នះ​ប្រពន្ធ​ ទើប​សម្រេច​ដុត​ឡាន​ចោល​យ៉ាងនេះ​។​
​គួរ​បញ្ជាក់​ហេតុការណ៍​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​ចំនួន​១​ គ្រឿង​ ក្នុង​ការ​បាញ់​អណ្តាតភ្លើង​ដែល​កំពុង​ឆាបឆេះ​រថយន្ត​ ប៉ុន្តែ​រថយន្ត​ខាងលើ​នេះ​ត្រូវ​ភ្លើង​ឆេះ​ម៉ដ្ឋ​ទាំងស្រុង​ទៅ​ហើយ​៕​ ជោគជ័យ​





________________
ប្រពភពី៖ ABC+

0 comments:

Post a Comment