គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

12:28 AM
កណ្តាល​៖​ សម្ដេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ពន្យល់​ ទៅ​កាន់​ប្រជាពលរដ្ឋ​ថា​ ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ គឺ​ ជា​ការ​បោះ​ឆ្នោត​ ជ្រើសរើស​មេដឹកនាំ​ប្រទេស​ មិនមែន​ជា​ការ​បោះ​ឆ្នោត​ ដូច​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នោះ​ឡើយ​ ហើយ​ ការ​ផ្លាស់​ប្ដូរ​មេដឹកនាំ​មួយ​ មិនមែន​ជា​រឿង​ ធម្មតា​នោះ​ទេ​ ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវ​ធ្វើការ​ពិចារណា​ឱ្យ​បាន​ស៊ីជម្រៅ​ ។​
​សម្តេច​តេ​ជោ​ហ៊ុន​សែន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​អគារសិក្សា​នៃ​វិទ្យា​ ល័យ​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ព្រែក​អំបិល​ ក្នុង​ឃុំ​ព្រែក​អំបិល​ ស្រុក​ស្អាង​ ខេត្ដកណ្ដាល​ នា​ព្រឹក​ថ្ងៃ​ទី​៨​ ខែ​ មិថុនា​ ឆ្នាំ​២០១៣​នេះ​។​
​ទាក់ទង​ទៅ​នឹង​ការ​ ឃោសនា​ និង​ស្រែ​កថា​ ដូរ​ទៅៗ​ របស់​គណ​ បក្ស​ប្រឆាំង​នោះ​កន្លង​មក​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ ប្រាកដជា​ដូរ​ ប៉ុន្ដែ​ ជា​ការ​ដូរ​នាយក​រដ្ឋមន្ដ្រី​ ពី​អាណត្ដិ​ទី​៤​ ទៅ​ អាណត្ដិ​ទី​៥​ សម្រាប់​ការ​ដឹកនាំ​ប្រទេស​ជាតិ​ បន្ដ​នោះ​ គឺ​បេក្ខភាព​សម្ដេច​តែ​ម្ដង​ ។​
​ ​នៅ​ក្នុង​ពិធី​នោះ​ដែ​ឬ​សម្តេច​តេ​ជោ​ ក៏​បាន​រំលឹក​ឲ្យ​ដឹងផង​ដែរ​អំពី​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ ការ​ទាក់ទាញ​វិនិយោគ​ និង​គាំពារ​ការ​វិនិយោគ​ដើម្បី​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​។​ ក្នុង​ចំនុច​នេះ​សម្តេច​តេ​ជោ​ សង្កត់ធ្ងន់​ថា​ គ្មាន​នរណា​ក្រៅពី​រាជរដ្ឋាភិបាល​ដែល​បាន​ខិតខំ​ទាក់ទាញ​អ្នក​វិនិយោគ​ និង​គាំពារ​ការ​ វិនិយោគ​ដើម្បី​បង្កើត​ការងារ​ធ្វើ​នោះ​ គឺ​ផ្ទុយ​នឹង​ការ​អ្នកមួយ​ចំនួន​ដែល​បាន​តែ​សន្យា​ រឺ​ក៏​បំផុស​ឲ្យ​មានការ​ធ្វើ​កូដកម្ម​ បាតុកម្ម​វាយ​បំផ្លាញ​រោងចក្រ​ដែល​ធ្វើ​ឲ្យ​កម្មករ​ កម្មការិនី​ បាត់បង់​ការងារ​៕​ ជែ​ម​

ប្រភពពី៖ ABC+


0 comments:

Post a Comment