គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

9:46 PM
លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្រ្គោះជាតិ បានវិលមកដល់ ប្រទេសកម្ពុជាវិញហើយ នៅវេលា ម៉ោង៥ និង៤៤ល្ងាចថ្ងៃទី០៧ ខែ​មិថុ​នា ឆ្នាំ២០១៣នេះ ដើម្បីប្រឈមមុខ ជាមួយក្រុមបាតុករ រងគ្រោះ​ក្នុងរបប​ប្រល័យពូជសាសន៍ ប៉ុលពតប្រមាណជា ១ម៉ឺននាក់។

ក្នុងការ​ធ្វើដំណើរ​មក​ដល់​របស់លោក កឹម សុខា ​នេះ គេ​ឃើញ​មាន​អង្គរក្ស​ជាច្រើន ខុសប្លែក​ពី​ធម្មតា បាន​ដើរ​អម​លោក កឹម សុខា យ៉ាង​ប្រ​ញ៉ាប់​នាំចូល ក្នុង​រថយន្ត ចេញពី​ព្រលានយន្តហោះ​។ ហើយក៏​ឃើញ​មាន​អ្នកគាំទ្រ​លោក កឹម សុខា ប្រមាណ​ជា​៣០០​នាក់ ឈរ​អម​សងខាង ផ្លូវ នឹង​បាន​ទះដៃ អបអរសាទរ ចំពោះ​វត្តមាន​លោក កឹម សុខា ដែល​បាន​វិល​មកកាន់ ប្រទេស​វិញ​។​
ការវិលត្រឡប់របស់លោក កឹម សុខា ក្រោយពេលចាកចេញ ពីប្រទេសកម្ពុជាអស់រយៈពេល ជាច្រើនថ្ងៃមកនោះ ក៏​កើតឡើង​តែ​២​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​លោក ជុំ​ម៉ី ដឹកនាំ​ក្បួន​បាតុកម្ម ដោយមាន​សមាជិកសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​តាម​មូលដ្ឋាន​ប្រមាណ ១​ម៉ឺន​នាក់ គ្រោង​នឹង​ជួបជុំ​ធ្វើបាតុកម្ម ប្រឆាំង​លោក​កឹម​សុខា លើ​សំណុំរឿង​គុក​ទួលស្លែង នា​ព្រឹក​ថ្ងៃអាទិត្យ ទី​៩​មិថុនា ឆ្នាំ​២០១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ​។​
សូមបញ្ជាក់ថា​នៅថ្ងៃអាទិត្យ ទី៩ ខែមិថុនាខាងមុខនេះ​លោក ជុំ មី អតីតអ្នកទោសគុកទួលស្លែង​ នឹងដឹកនាំបាតុករប្រមាណជា ១ ម៉ឺននាក់ ដែលជាជនរងគ្រោះក្នុងរបប ប្រល័យ ពូជសាសន៍ប៉ុលពត ធ្វើម​ហាបាតុកម្មនៅទីលាន ប្រជាធិបតេយ្យប្រឆាំងនឹងការលើកឡើង របស់លោក កឹម សុខា ថា គុកទួលស្លែងជា កន្លែង សិប្បនិម្មិត រៀបចំឡើងដោយវៀតណាម ។
​មហាបាតុកម្ម ដែល​ដឹកនាំដោយអតីតអ្នកទោសគុកទួលស្លែង​រូបនេះ​ក៏ដង្ហែជាក្បួនយកញត្តិ ទៅដាក់​នៅទីស្នាក់​ការគណបក្ស សង្រ្គោះជាតិផង​ដែរ។​ហើយ​​មហាបាតុកម្មនេះ​កើតមានឡើង ព្រោះតែលោក កឹម សុខា មិនព្រមទទួលស្គាល់នូវសម្តីរបស់ខ្លួនឯង ហើយមិន ព្រមអុជ​ធូប​សុំទោ​ស​នៅមន្ទីរស-២១ ឬហៅថា គុកទួលស្លែង។
ជុំវិញសំឡេងខ្សែអាត់របស់លោក កឹម សុខា និយាយថា គុកទួលស្លែងជាឆាក ដែលត្រូវបានគេផ្សព្វផ្សាយនោះ លោក កឹម សុខា បានបញ្ជាក់ថា មិនមែនជាសម្តីរបស់លោកនោះទេ ជាការកាត់ត និងរៀបចំ ដើម្បីវាយប្រហារ លោកតែប៉ុណ្ណោះ។ ប៉ន្តែសម្តេចនាយករដ្ឋមន្រ្តី តេជោ សែន បាន បញ្ជាក់ថា សំឡេងនេះ ពិតជាសំឡេងលោក កឹម សុខា មិនមែនជាការកាត់តនោះទេ ទោះពួកថតកុនហូល្លីវូត ក៏មិនអាចធ្វើបានដែរ៕


ប្រភពពី៖ NEWS4KH

0 comments:

Post a Comment