ភ្នំពេញ ៖ នារីម្នាក់បានដាច់ខ្យល់ស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាង អាណោចអាធ័ម ដោយសារតែរថយន្ដ មន្ដ្រីយោធាពាក់ស័ក្ដិ៤កន្លះ(វរសេនីយ៍ ទោ)បើកបុក ហើយអូសចម្ងាយប្រហែល ២០ម៉ែត្រ ។ អ្នកបើកបររថយន្ដស្ថិតក្នុង អាការស្រវឹងទាំងព្រឹក បណ្ដាលឱ្យមាន គ្រោះថ្នាក់ចរាចរបុកអ្នកជិះម៉ូតូទាំង កំរោលតែម្ដង ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើត ឡើងនៅវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣ នៅតាម បណ្ដោយផ្លូវម៉ុងឫទ្ធី(១៩២៨) ស្ថិតក្នុង ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ។ នារីដែលស្លាប់ត្រូវគេស្គាល់ឈ្មោះ ហុង ម៉ូនី អាយុ២៤ឆ្នាំ ស្នាក់នៅក្នុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជិះម៉ូតូ ម៉ាកស្មាស់រ៉េវ៉ូ ពាក់ស្លាកលេខ ភ្នំពេញ 1AK-9550 ។
ចំណែករថយន្ដបង្កហេតុម៉ាករ៉េនរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-6565 បើកបរដោយលោកជុំ គឹមឈុន ភេទ ប្រុស អាយុ២៦ឆ្នាំ មានតួនាទីជានាយរង ការិយាល័យគណនេយ្យ ដែលមានឋានៈ ជាវរសេនីយ៍ទោ ដែលគេដឹងថាជាកូន របស់លោកឧត្ដមសេនីយ៍ទោ ជុំ សាវុធ ស្នាក់នៅផ្ទះលេខ៥៦១ ផ្លូវភ្នំពេញហាណូយ (១០១៩) ក្នុងភូមិបាយាប សង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ ។
ប្រភពពីសមត្ថកិច្ចនៅកន្លែងកើត ហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូនារីរងគ្រោះជិះម្នាក់ ឯងតាមបណ្ដោយផ្លូវម៉ុងឫទ្ធី ក្នុងទិសដៅ ពីលិចទៅកើត ។ លុះដល់ចំណុចកើត ហេតុស្រាប់តែរថយន្ដបង្កបានបើកក្នុង ទិសដៅបញ្ច្រាសគ្នាហើយបុកចំពីមុខ បណ្ដាលឱ្យនារីរងគ្រោះបាក់ជើងទាំង២ ហើយបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហើយរថយន្ដ បានព្យាយាមបើករត់ដោយអូសទាំងម៉ូតូ ទៅជាមួយប្រហែល២០ម៉ែត្រទើបរបួត ហើយអ្នកបើកបររថយន្ដព្យាយាមបើក រត់បានចម្ងាយ៣០០ម៉ែត្រទើបនគរ បាលឃាត់បាន ។
ក្រោយពេលកើតហេតុសពត្រូវបាន សាច់ញាតិយកទៅធ្វើបុណ្យនៅឯគេហ ដ្ឋាន ។ ចំណែករថយន្ដបង្កត្រូវបានបញ្ជូន ទៅនគរបាលចរាចរជើងគោករង់ចាំដោះ ស្រាយជាក្រោយ ។
ករណីនេះត្រូវបានមន្ដ្រីនគរបាល ចរាចរនិយាយថា ជាការបង្កហេតុដោយ ចេតនា ពោលគឺជនបង្កត្រូវឃាត់ខ្លួនជា បណ្ដោះអាសន្នហើយបញ្ជូនទៅតុលាការ ដើម្បីដោះស្រាយទៅតាមច្បាប់ ។ ប៉ុន្ដែ ករណីខាងលើជនសង្ស័យដែលជាមន្ដ្រី យោធាមិនត្រូវបានឃាត់ខ្លួននោះទេ គឺ សមត្ថកិច្ចអូសត្រឹមតែរថយន្ដយកទៅ រក្សាទុករង់ចាំដោះស្រាយជាក្រោយ ។ នេះបញ្ជាក់ថា សមត្ថកិច្ចមានការយោគ យល់ដោយទុកច្បាប់មួយអន្លើ និងម្យ៉ាង ទៀតដោយសារតែក្រុមគ្រួសារជនរង គ្រោះគ្មានខ្នងបង្អែក៕
___________
ប្រភពពី៖ នគវត្ត


0 comments:
Post a Comment