គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:41 AM
អតីត​អ្នក​ទោស​គុក​ទួល​ស្លែង ទាមទារ​ឲ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ធ្វើ​ការ​សុំទោស​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​មន្ទីរ ស.២១ ឬ​គុក​ទួលស្លែង ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់​ជំហរ​មិន​សុំទោស ដោយ​អះអាង​ថា លោក កឹម សុខា មិន​បាន​និយាយ​ដូច​​ពាក្យ​ដែល​មន្ត្រី​បក្ស​ប្រជាជន​ចោទ​ប្រកាន់​ឡើយ។
គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ធ្វើ​ការ​សុំទោស​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​គុក​ទួលស្លែង តាម​ការ​ទទូច​ទាមទារ​របស់​អតីត​អ្នក​ទោស​ទួល​ស្លែង​នោះ​ទេ បើ​ទោះ​ជា​ឱសានវាទ​កំណត់​ឲ្យ​សុំទោស​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា។
អគ្គនាយក​រង​ទំនាក់ទំនង​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ មិថុនា ថា ការ​សុំទោស​ធ្វើ​ទៅ​បាន​ល្គឹកណា​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ធ្វើ​ខុស​ពិត​មែន។ ប៉ុន្តែ​លោក កឹម សុខា ធ្លាប់​បញ្ជាក់​ជា​ច្រើន​លើក​តាម​សន្និសីទ​កាសែត និង​សេចក្ដី​ថ្លែងការណ៍​ខ្លួន​ជា​ច្រើន​លើក​ថា មិន​បាន​និយាយ​អ្វី​ប៉ះពាល់​ដល់​គុក​ទួលស្លែង​នោះ​ឡើយ។
លោក អ៊ូ ច័ន្ទឫទ្ធិ៖ «សុំទោស​លុះ​ត្រា​តែ​យើង​បាន​ធ្វើ​ខុស​នូវ​ទង្វើ​ណា​មួយ អា​ហ្នឹង​យើង​សុំទោស។ប៉ុន្តែ​ឯកឧត្តម កឹម សុខា លោក​បាន​បំភ្លឺ​ម្ដង​ជា​ពីរ​ដង​ជា​សាធារណៈ​ហើយ បញ្ជាក់​ពី​ជំហរ​របស់​លោក បញ្ជាក់​ពី​សំដី​របស់​លោក​ដែល​បាន​ថ្លែង​ទាក់ទង​ពី​បញ្ហា​គុក​ទួលស្លែង​នេះ ដូច្នេះ​ខ្ញុំ​ជឿ​ថា ប្រជាពលរដ្ឋ​ខ្មែរ​លោក​អាច​ជ្រាប​បាន​ហើយ»
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អតីត​អ្នក​ទោស​ទួលស្លែង លោក ជុំ ម៉ី ស្នើ​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ពាក្យ​សម្ដី​របស់​ខ្លួន​ដែល​បាន​និយាយ​ថា គុក​ទួលស្លែង​ជា​គុក​សិប្បនិមិត្ត​ដោយ​កំណត់​ឲ្យ​សុំទោស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​គុក​នោះ មិន​ឲ្យ​លើស​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា។ប៉ុន្តែ​លោក កឹម សុខា មិន​ទាន់​បាន​ឆ្លើយ​តប​តាម​ការ​ទាមទារ​នៅ​ឡើយ។
លោក ជុំ ម៉ី បាន​ព្រមាន​ធ្វើ​បាតុកម្ម​មនុស្ស ១​ម៉ឺន​នាក់​ប្រឆាំង​លោក កឹម សុខា ខណៈ​លោក​កំពុង​បេសកកម្ម​នៅ​បរទេស។
លោក កឹម សុខា ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា បញ្ជាក់​ថា លោក​មិន​បាន​និយាយ​ថា គ្មាន​ការ​សម្លាប់​មនុស្ស​នៅ​ក្នុង​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម ឬ​គុក​ទួលស្លែង ជា​គុក​សិប្បនិម្មិត​នោះ​ទេ។
លោក អ៊ូ ច័ន្ទឫទ្ធិ ជឿ​ថា ការ​ធ្វើ​បាតុកម្ម​របស់​លោក ជុំ ម៉ី អាច​ធ្វើ​ទៅ​បាន ប្រសិន​បើ​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង ហើយ​ការ​ធ្វើ​បាតុកម្ម​នោះ​ទៀតសោត ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ។
លោក​មិន​បាន​បញ្ជាក់​ថា នរណា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​គម្រោង​បាតុកម្ម​នោះ​ទេ។ ប៉ុន្តែ​ទំនង​សំដៅ​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​គ្រា​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ថា នៅ​ពេល​លោក កឹម សុខា ត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក វិញ​នោះ ពលរដ្ឋ​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ប្រសិន​បើ​លោក​នៅ​តែ​រឹង​មិន​សុំទោស។
លោក ហ៊ុន សែន៖ «បើ​មេដឹកនាំ​នយោបាយ​រូប​នេះ​មិន​ធ្វើ​ការ​សុំទោស​ទេ បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នឹង​អាច​កើត​មាន មិន​ត្រឹម​តែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទេ វា​អាច​កើត​មាន​នៅ​ទូទាំង​ប្រទេស​តែម្ដង ទៅ​កន្លែង​ណា​ក៏​មាន​បាតុកម្ម​ស្វាគមន៍​ដែរ ព្រោះ​ការ​និយាយ​ដោយ​មិន​ទទួល​ខុស​ត្រូវ។ ហើយ​តែ​គេ​កាត់​ត​ហើយ គឺ​យក​ទៅ​ធ្វើ​ខ្លួន​ឯង​ទៅ តាម​ដឹង​គឺ​ខ្លួន​ឯង​នៅ​តែ​រក្សា​ខ្សែអាត់​ហ្នឹង។ សូម​មេត្តា​អស់​លោក​កុំ​ផ្ទេរ​ជម្លោះ​មក​ជាមួយ​ខ្ញុំ ឬ​មេដឹកនាំ​រដ្ឋាភិបាល ឬ​គណបក្ស​ប្រជាជន​ឲ្យ​សោះ នេះ​ជា​ជម្លោះ​រវាង​លោក​ជាមួយ​ប្រជាជន​កម្ពុជា»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​សមាគម​ក្សេមក្សាន្ត លោក ជុំ ម៉ី និង​ជា​អតីត​អ្នក​ទោស​ទួលស្លែង បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា។ ប៉ុន្តែ​អនុ​ប្រធាន​សមាគម​ក្សេមក្សាន្ត លោក ប៊ូ ម៉េង និង​ជា​អតីត​អ្នក​ទោស​ទួលស្លែង​ដែរ​នោះ បញ្ជាក់​ថា ការ​សុំទោស ឬ​មិន​សុំទោស​របស់​លោក កឹម សុខា មិន​សំខាន់​សម្រាប់​លោក​នោះ​ទេ ព្រោះ​អ្វីៗ​ទាំង​អស់​កើត​ឡើង​ដោយ​ការ​រៀបចំ​របស់​អ្នក​នយោបាយ។
លោក​បញ្ជាក់​ថា ប្រសិន​បើ​មាន​ការ​ធ្វើ​បាតុកម្ម​មែន​នោះ លោក​មិន​ចូល​រួម​ជាមួយ​លោក ជុំ ម៉ី ឡើយ ព្រោះ​លោក​ចង់​ឋិត​នៅ​ឆ្ងាយ​ពី​រឿង​នយោបាយ ហើយ​ស្ថិត​នៅ​ក្នុង​ភាព​អព្យាក្រឹត៖ «ខ្ញុំ​នៅ​អាជ្ញា​កណ្ដាល​ក្នុង​នាម​ខ្ញុំ​អព្យាក្រឹត។ ការ​សុំទោស ឬ​មិន​សុំទោស​អា​ហ្នឹង​នៅ​លើ​គណបក្ស​ដែល​គេ​និយាយ​ទេ ខ្ញុំ​ប្រហែល​ជា​មិន​ចូល​រួម​បាតុកម្ម​ទេ»
ក្រុម​អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​លើក​ឡើង​ថា នៅ​គ្រា​ដែល​ការ​បោះ​ឆ្នោត​ឈាន​ជិត​មក​ដល់ ជា​ទម្លាប់​សម្រាប់​អ្នក​នយោបាយ​ខ្មែរ​ដែល​ធ្វើ​ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ឥស្សរជន​នយោបាយ​ប្រឆាំង និង​បក្ស​កាន់​អំណាច ដើម្បី​បង្កើន​កម្ដៅ​នយោបាយ ជា​ការ​ទាញ​យក​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ។ ប៉ុន្តែ​ការ​វាយ​ប្រហារ​ណា​មួយ​ដោយ​សម្ដី ឬ​សកម្មភាព​នោះ បែរ​ជា​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​អាប់អួ​ទៅ​វិញ៕

_________________
ប្រភពពី៖ RFA

0 comments:

Post a Comment