ភ្នំពេញៈ តារាសម្តែងសម្បុរស្រអែម កញ្ញ នី មុនីនាថ និងម្តាយនាង បានចេញមុខបដិសេធភ្លាមៗ ទាំងខឹងសម្បា ដែលថា ថ្មីៗនេះគេល្បីថា ភ្ជាប់ពាក្យស្ងាត់ៗ និងត្រៀម រៀបការខែធ្នូ២០១៣ ។ ហើយអ្នកម្តាយបានបញ្ជាក់ថា ៥ឆ្នាំទៀត ទើបឱ្យកូនគាត់រៀបការ។
ក្រោយលេចឮថា ភ្ជាប់ពាក្យស្ងាត់ៗជាមួយអាណិកជនរស់នៅសហរដ្ឋអាមេរិក ហើយត្រូវនាង និងម្តាយ ច្រានចោលទាំងខឹងសម្បាថា មិនមែនជាការពិតនោះទេ ។ បន្ទាប់មកគេល្បីថា នី មុនីនាថ ត្រៀមរៀបការ នៅខែធ្នូ ២០១៣ ដូច សារ៉ាយ សក្ខណា មិត្តភក្តិនាងដែរ ។
បើតាមអ្នកស្រីឆាលី ម្តាយ នី មុនីនាថ បានបញ្ជាក់ប្រាប់ជំនួសកូនស្រីថា ជាការយល់ច្រឡំទៅវិញ ព្រោះសារ៉ាយ សក្ខណា ទេ ដែលត្រៀមរៀបការខែធ្នូ២០១៣នេះ ហើយដោយសារតែមុនីនាថ និង សក្ខណា ជាមិត្តភក្តិ ទើបគេមានការយល់ច្រឡំបែបនេះ។
បើតាមអ្នកស្រីឆាលី ម្តាយ នី មុនីនាថ បានបញ្ជាក់ប្រាប់ជំនួសកូនស្រីថា ជាការយល់ច្រឡំទៅវិញ ព្រោះសារ៉ាយ សក្ខណា ទេ ដែលត្រៀមរៀបការខែធ្នូ២០១៣នេះ ហើយដោយសារតែមុនីនាថ និង សក្ខណា ជាមិត្តភក្តិ ទើបគេមានការយល់ច្រឡំបែបនេះ។
អ្នកស្រីក៏បានបញ្ជាក់ជាថ្មីថា “រឿងអានាថ គឺគង់តែរៀបការទេ តែមិនមែនពេលនេះ ឡើយ ។ ខ្ញុំសូមបញ្ជាក់ថា នៅក្នុងកាលៈទេសៈបែបនេះ ចំពោះអានាថ គឺសូមកុំនិយាយរឿងរៀបការឱ្យសោះ ព្រោះពេលនេះ អានាថ នាងកំពុងតែមមាញឹករឿងការងារសិល្បៈ ណាស់។ ដូចឃើញស្រាប់ហើយ ពេលនេះ អានាថ ស្បែកក៏ខ្មៅស្រអាប់ ចុះស្គម មើលទៅបាត់បង់សម្រស់ច្រើន មិនដូចពីមុនទេ ដោយសារតែសព្វថ្ងៃនេះ ការងារបន្តគ្នារហូត ប្រឹងថតទាំងយប់ទាំងថ្ងៃ គេងបានតិចតួចប៉ុណ្ណោះ ។ តែធ្វើម៉េចទាន់មានឱកាសចេះតែ ខំប្រឹងទៅ លុះត្រាតែបង់រំលស់ផ្ទះ ហើយរួចរាល់ទើបធូរចិត្ត មិនសូវខំរកដូចពេលនេះក៏ បាន”។
អ្នកម្តាយរូបនេះក៏បានបញ្ជាក់យ៉ាងច្បាស់ថា «ដើម្បីកុំឱ្យមានមន្ទិលសង្ស័យបន្តទៅ ទៀត រឿងអានាថ រៀបការអ្វីនោះ ខ្ញុំប្រាប់ថា ៥ឆ្នាំទៀត ទើបខ្ញុំឱ្យកូនស្រីខ្ញុំ អានាថ រៀបការ ដោយគ្មានការលាក់លៀមអ្វីទាំងអស់ ។ ព្រោះរឿងរៀបការមិនមែនជារឿងអាក្រក់ តាមពិត វាជារឿងសប្បាយចិត្តទៅវិញទេ ។ ព្រោះមនុស្សយើងកើតមកតែងប្រាថ្នាចង់រៀបការ តាមទំនៀមទម្លាប់ប្រពៃណីត្រឹមត្រូវទៅតាមច្បាប់ សម្រាប់ឆាកជីវិតជាលើកដំបូង គឺសំខាន់ ណាស់រឿងរៀបការនេះ ។ ហើយសព្វថ្ងៃនេះ អានាថ មិនមានម្ចាស់បេះដូងអ្វីទេ គឺនៅទំនេរទទេស្អាតណាស់ តែក៏មិនអត់អ្នកតាមស្រលាញ់ដែរ គ្រាន់តែមិនទាន់គិត នៅពេលនេះ »។
សូមរំលឹកថា នៅក្នុងពិភពសិល្បៈ កញ្ញា នី មុនីនាថ ជាតារាឯកលេចធ្លោមួយដួង ដែលក្រសោបបានតំណែងតួឯករឿងភាគជាបន្តបន្ទាប់ ហើយនាងចាប់ផ្តើមល្បីឈ្មោះខ្លាំង បន្ទាប់ពីបានសម្តែងរឿងភាគ “ផ្កាក្នុងផ្កា” របស់ អ្នកស្រីពាន់ ភួងបុប្ផា ចាក់ផ្សាយ តាមកញ្ចក់ទូរទស្សន៍ស៊ីធីអិន ។ តារាស្រអែមស្រស់រូបនេះក៏ជាតារាបង្ហាញម៉ូដក្នុងក្រុម Cambodia Super Models ផងដែរ ។ វិរៈ
ប្រភពពី៖ ABC+

