គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

9:03 PM
ស្វាយរៀងៈ តុលាការ​ខេត្ត​ស្វាយ​រៀង​បាន​ប្រកាស​សាល​ក្រម​ផ្ទន្ទាទោស​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ដ៏​មាន​ឥទ្ធិពល ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១ឆ្នាំ ៦ខែ និង​ត្រូវ​សង​ជា​សំណង​ដល់​ជន​រងគ្រោះ កម្មការិនី​ទាំង​បី​នាក់​សរុប​ចំនួន ៣៨ លាន​រៀល។ រីឯ លោក ស ចន្ថា នាយ​ផ្នែក​ព្រហ្មទណ្ឌ នគរបាល​ក្រុង​បាវិត​ត្រូវ​បាន​តុលាការ​លើក​បទ​ចោទ ប៉ុន្តែ​ពិន័យ ៦​លាន​រៀល​ពី​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់។
សាលក្រម​ដែល​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ មិន​មាន​វត្តមាន​លោក ឈូក បណ្ឌិត ដែល​ជា​ជន​ជាប់​ចោទ​នោះ​ទេ រួម​ទាំង​ពេល​សវនាការ​ដែល​បាន​ធ្វើ​ឡើង​អស់​រយៈពេល​បីថ្ងៃ ចាប់​តាំង​ពី​ថ្ងៃទី​១២​ដល់​ថ្ងៃ​ទី១៤ ខែ​មិថុនា​កន្លង​មក។
សាលក្រម​នេះ​នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ពេល​ប្រកាស​នេះ​តទៅ ដោយ​សារ​តែ​លោក ​ឈូក បណ្ឌិត មិន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទេ បើ​ទោះ​បី​ជា​​លោក ​ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​​ផ្ទៃ ​ធ្លាប់​​បាន​​ថ្លែង​ថា អតី​ត​អភិបាល​ក្រុង​បា​វិត​រូប​នេះ គឺ​ជា​ជន​សង្ស័យ​តែ​ម្នាក់​គត់​​ ដែល​បាន​បាញ់​កម្មករ​ឲ្យ​រង​របួស​​នៅ​ក្នុង​ការ​តវ៉ា​មួយ​នៅ​ក្រុង​បាវិត​​ កាល​ពី​ដើម​ឆ្នាំ ​២០១២ ក្តី។
ចុចមើលបន្ត http://www.postkhmer.com/