គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

10:28 PM
រាជធានីភ្នំពេញ​ ៖ ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​របស់​ផលិត​កម្ម​​ RGB រឿង​ «ខ្លាច​អី​ ? សើច​តើ!​» បាន​សម្ពោធ​ចាក់​បញ្ចាំង​នៅ​រោង​ភាព​យន្ត​លំដាប់​អន្តរ​ជាតិ​ ផ្លា​ទីនៀម​ស៊ី​នេ​ផ្លេច​ នៅ​ផ្សារ​ទំនើប​សូរិយា​ ជាន់​ទី​៥​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២១​ មិថុនា​ ឆ្នាំ​២០១៣​ ដោយ​មាន​ការ​ចូល​រួម​ពី​តារា​កិត្តិ​យស​ជា​ច្រើន​ មាន​រ៉ូលីន,​ តាប៊ុយ​, នាយ​ក្រូច, ប៊ី​អាយ​ជី​, នេន​ទុំ​, ប៊ី​រីយ៉ា​, អឿន​ លាក់​លីតា​ និង​កាកា​ ។
នៅ​ក្នុង​ឱកាស​នោះ​លោក​ ម៉ៅ​ រតនា​ ម្ចាស់​ផលិត​កម្ម​ RGB បាន​ថ្លែង​ថា​ រឿង​ «ខ្លាច​អី​ ? សើច​តើ​!» បាន​ចំណាយ​ប្រាក់​ផលិត​អស់​ជាង​៥ម៉ឺន​ដុល្លារ​ ។ នេះ​គឺ​ជា​ខ្សែ​ភាព​យន្ត​បែប​កំប្លែង​អប់រំ​លាយ​ឡំ​ដោយ​មនោ​សញ្ចេត​នា​ស្នេហា​របស់​កម្លោះ​បន្ទាយ​មាន​ជ័យ​៤​នាក់​ ព្រម​ទាំង​ខ្មោច​ខ្ទើយ​គ្មាន​ស្នេហា​តាំង​ពី​នៅ​ជា​មនុស្ស​រហូត​ក្លាយ​ជា​ខ្មោច​ ។
លោក​ ម៉ៅ​ រតនា​ ឱ្យ​ដឹង​ទៀត​ថា​ នេះ​ជា​ខ្សែ​ភាព​យន្ត​ទី៤​ហើយ​របស់​ផលិត​កម្ម​ RGB ដែល​ចាក់​បញ្ចាំង​បន្ទាប់​ពី​ទទួល​បាន​ជោគ​ជ័យ​ចំនួន​៣​រឿង​កន្លង​មក​ គឺ​ រឿង​អាប​ពាក់​មួក​សុវត្ថិ​ភាព​វគ្គ​១​ អាប​ពាក់​មួក​សុវត្ថិ​ភាព​វគ្គ​២​ និង​រឿង​ស្នេហា​មួយ​នៅ​វិទ្យា​ល័យ​ ។ រឿង​ «ខ្លាច​អី ? សើច​តើ​!» ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី​២២​ មិថុនា​ ឆ្នាំ​២០១៣​ តទៅ​នៅ​រោង​ភាព​យន្ត​ផ្លា​ទី​នៀម​ស៊ី​នេ​ផ្លេច​ ក្នុង​ផ្សារ​ទំនើប​សូរិយា​ ជាន់​ទី​៥​ រោង​ភាព​យន្ត​លុច្ស​ និង​រោង​ភាព​យន្ត​ស៊ីធី​ម៉ល​ នៃ​រាជ​ធានី​ភ្នំពេញ​ ៕
ប្រភពពី៖​ កោះសន្តិភាព