ភ្នំពេញ ស្ត្រីវ័យក្មេងម្នាក់ បើករថយន្តកាមរីបាឡែនឌុបបុរសម្នាក់ ក្នុងល្បឿនលឿន បានរេចង្កូតឡើងលើខឿន បុកបង្គោលភ្លើងថ្ម បាក់អស់មួយដើម បណ្តាលឲ្យគៀបក្បាលរថយន្តនឹងបង្គោលភ្លើង ចំណែករថយន្តបុរសម្នាក់ រួមដំណើរក្នុងរថយន្តត្រូវរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះស្ថិតនៅចំណុចជិតវត្តភ្នំ ក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ២នឹង ៥០ នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៣។
យោងតាមសេចក្តីរាយការណ៍កន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីវ័យក្មេងម្នាក់ បានបើករថយន្តកាមរីបាឡែន ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2B 2333 បានបើកបរធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈដល់ចំណុចរង្វង់ មូលវត្តភ្នំ រថយន្តបង្កហេតុ បានរេចង្កូតឡើងទៅលើខឿនបុកបង្គោលភ្លើងបាក់អស់មួយដើម បណ្តាលឲ្យក្បាលរថយន្តគៀបជាប់នឹងបង្គោលភ្លើងទៅមុខលែង រួច ហើយអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ធ្ងរបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម ៗ។ ចុចអានបន្ត
ប្រភពពី៖ ABC+


