យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តមួយគ្រឿងម៉ាក BMW ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2V 3666 បើកបរដោយបុរសម្នាក់វ័យជាង ៣០ ឆ្នាំ តាមបណ្តោយផ្លូវលេខ ១៦៣ ក្នុងទិសដៅពីត្បូងទៅជើង ដោយបានបើកក្នុងល្បឿនយ៉ាងលឿន ខណៈ មកដល់ចំណុចផ្លូវកោងខាងមុខវត្តសំពៅមាស ក៏បានរេចង្កូតបុកគ្នាជាមួយនឹងរថយន្តមួយគ្រឿងទៀតម៉ាក ឡិចស៊ិស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2M 6924 ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសទិស គ្នា ជាមួយនឹងរថយន្ត BMW ។ប្រភពដដែលបានបន្តថាក្នុងហេតុការណ៍នេះបណ្តាលឲ្យរថយន្តទាំងពីរគ្រឿងត្រូវរង នៅការខូចខាតទាំងស្រុង លើសពីនេះអ្នករួមដំណើរក្នុងរថយន្តឡិចស៊ិស ចំនួន ៦ នាក់ មានម្នាក់ជាស្រីវ័យជាង ១០ ឆ្នាំ ត្រូវរងរបួសធ្ងន់ធ្ងរ បានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ចុចអានបន្ត
គណបក្សសង្គ្រោះជាតិមិនបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជាទេ
ភ្នំពេញ — គណបក្សសង្គ្រោះជាតិបានប្រកាសជំហរដាច់ខាតរបស់ខ្លួនថា នឹងមិនបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់ អំណាចយូរនោះទេ។លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សជំទាស់មានប្រសាសន៍ថា ជំហរនេះត្រូវបានសម្រេចក្នុងរយៈពេលចុងក្រោយនេះ។ [....]
ទំព័រដើម
»
គ្រោះថ្នាក់ចរាចរណ៍
»
ពត័មានជាតិ
» រថយន្តពីរគ្រឿងបុកគ្នាបណ្តាលឲ្យរថយន្តត្រូវរងនៅការខូចខាតទាំងសងខាង នៅមុខសំពៅមាស របួសធ្ងន់ម្នាក់
