ខេត្ដកោះកុង ៖ ផ្ទះមួយខ្នងសង់ពីឈើ ដំបូលនិងជញ្ជាំងស័ង្កសីដែលមានទទឹង ៥ម៉ែត្រ និងបណ្ដោយ៥ម៉ែត្រកន្លះ ត្រូវ បានភ្លើងឆេះខ្ទេច កាលពីវេលាម៉ោង ប្រហែល៧និង៣០នាទីយប់ថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០១៣ នៅចំណុចភូមិស្មាច់ មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុង ខេមរភូមិន្ទ ខេត្ដកោះកុង ក្នុងពេលដែល ម្ចាស់ផ្ទះជាប់រវល់ខ្ចីផ្ទះបងប្អូនការកូនរួច ទុកផ្ទះខ្លួនឯងចោលដែលមានចម្ងាយ ជិតនោះប្រមាណជាង២០០ម៉ែត្រ ។
លោកហ៊ុន ណេង អាយុ៥២ឆ្នាំ ដែល ជាម្ចាស់ផ្ទះភ្លើងឆេះបានរៀបរាប់ឱ្យដឹង ថា នៅវេលាខាងលើគាត់និងក្រុមគ្រួសារ កំពុងជាប់រវល់ទទួលភ្ញៀវ ក៏ស្រាប់តែ ក្រឡេកឃើញមានអណ្ដាតភ្លើងឆេះយ៉ាង សន្ធោសន្ធៅនៅផ្ទះ ។ ពេលនោះគាត់ និងក្រុមគ្រួសារជាច្រើននាក់នាំគ្នារត់ មកមើល ប៉ុន្ដែមិនអាចពន្លត់បានទេ ព្រោះភ្លើងឆេះយ៉ាងខ្លាំងប្រៀបដូចជា គេយកប្រេងសាំងមកជះជុំវិញផ្ទះរួចយក ភ្លើងដុត ។ គាត់បានបន្ដថា កន្លងមក គាត់មិនដែលមានគំនុំជាមួយអ្នកជិតខាង ណាទេ ផ្ទះរបស់គាត់ពិតត្រូវបានគេលួច ដុតបើមិនអ៊ីាចឹងទេគឺពុំអាចឆេះដោយ ងាយដូចនេះបានឡើយ ។
ម្ចាស់ផ្ទះខាងលើបានបន្ដថា ផ្ទះរបស់ គាត់ឆេះខ្ទេចតែក្នុងរយៈពេលជិតកន្លះ ម៉ោងប៉ុណ្ណោះ គឺគាត់មិនអាចចូលយក សម្ភារអ្វីបានទាំងអស់ ហើយនៅក្នុងផ្ទះគឺ មានសម្ភារប្រើប្រាស់ប្រចាំថ្ងៃ, សម្លៀក បំពាក់, អង្ករ២បាវ និងលុយ៤០ម៉ឺនរៀល ព្រមទាំងលិខិតស្នាមមួយចំនួនទៀត ។
លោកភឿក កៅ នាយប៉ុស្ដិ៍នគរបាល រដ្ឋបាលសង្កាត់ស្មាច់មានជ័យបានឱ្យដឹង ថា តាមការសន្និដ្ឋានជាជំហានដំបូង លោកក៏សង្ស័យដូចម្ចាស់ផ្ទះដែរ តែ លោកមិនទាន់ហ៊ានចោទប្រកាន់ថាជន ណាម្នាក់ទេគឺរង់ចាំសាកសួរនិងស៊ើប អង្កេតសិន ។
នៅថ្ងៃដដែលនេះដែរដោយមើល ឃើញពីការលំបាកខ្វះខាតរបស់ក្រុម គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ លោក ធូ វិបុល អភិបាលក្រុងខេមរភូមិន្ទ រួម នឹងលោកហាក់ ឡេង ប្រធានសាខា សមាគមយុវជននិងបញ្ញាវន្ដ(ក្រុមទី ១២)ព្រមទាំងមន្ដ្រីសាខាកាកបាទក្រហម ខេត្ដបាននាំយកអំណោយមានគ្រឿងឧប ភោគបរិភោគ សម្ភារប្រើប្រាស់ប្រចាំ ថ្ងៃ និងថវិកាមួយចំនួនទៅជូនដល់គ្រួសារ ជនរងគ្រោះដើម្បីជួយកាត់បន្ថយនូវទុក្ខ លំបាកជូនពួកគាត់ផងដែរ ៕
ប្ហ្រភពពី៖ នគរវត្ត


0 comments:
Post a Comment