ខេត្តកោះកុង ៖ ស្ត្រីម្នាក់លោតទឹកសម្លាប់ខ្លួន ក្រោយពីដេញប្តីចេញពីផ្ទះ ហើយប្តីមិនត្រឡប់ចូលផ្ទះវិញ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១៨ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣ ត្រង់ចំណុចស្ពានកោះកុង។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីគិតខ្លីមានឈ្មោះ ពៅ អាយុ២៧ឆ្នាំ ចំណែកប្តីមានឈ្មោះ យុទ្ធ ធារ័ត្ន អាយុ២៣ឆ្នាំ មុខរបរជាជាងសំណង់ បច្ចុប្បន្នទាំង២នាក់ ស្នាក់នៅផ្ទះជួល ម្ដុំផ្សារចាស់ ស្ថិតនៅក្នុងភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
ប្រភពដដែលបន្តថា មុនកើតហេតុស្ត្រីឈ្មោះ ពៅ បានដើរសំដៅឡើងលើស្ពានកោះកុង ហើយឈរបានប្រមាណ១០នាទី ស្រាប់តែលោតចុះទៅក្នុងទឹកតែម្តង។ ក្រោយកើតហេតុភ្លាមៗ ស្ត្រីគិតខ្លីត្រូវបានសមត្ថកិច្ចយាមស្ពានជួយសង្គ្រោះទាន់ពេល ហើយនាងបានរៀបរាប់ថា បានជានាងដាច់ចិត្តទៅលោតទឹកសម្លាប់ខ្លួនបែបនេះ ព្រោះនាងខឹងប្តី និងបានដេញប្តីចេញពីផ្ទះ ប៉ុន្តែមិនឃើញប្តីត្រឡប់ចូលផ្ទះវិញ ទើបសម្រាច់ចិត្តលោតទឹកតែម្តង៕
ប្រភពពី វត្តភ្នំ


0 comments:
Post a Comment