គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

4:56 AM
សម្ដេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​បញ្ជាក់​ជាថ្មីទៀត​កាលពី​ព្រឹក​មិញ ទៅដល់​ពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស​ឲ្យ​ធ្វើការ​ពិចារណា មុន​សម្រេចចិត្ត​ធ្វើការ​បោះឆ្នោត​ជ្រើសរើស គ​ណ​បក្ស​ន​យោ​បាយ​ណាមួយ នាពេល​បោះឆ្នោតជាតិ​ថ្ងៃទី ២៨ ខែ កក្កដា ខាងមុខ ព្រោះ​ការបោះឆ្នោត​ខុស​នឹង​នាំ​ឲ្យ​មាន​គ្រោះមហន្តរាយ​ដល់​ប្រទេស ។​
​ពី​ពិធី​សម្ពោធ​អាគារ​សិក្សា​នៃ វិទ្យាល័យ ហ៊ុន សែន ព្រែក​អំបិល និង ផ្លូវលំ ក្នុងស្រុក​ស្អាង​ខេត្តកណ្ដាល សម្តេច ហ៊ុន សែន បាន​មាន​ប្រសា​ស​ន៏​ថា ” បើសិនជា​ការបោះឆ្នោត​ជ្រើស​រើស​ មេឃុំ ខុស វា​មាន​ផលប៉ះពាល់​ត្រឹម​តែមួយ​ឃុំ​ប៉ុណ្ណោះ  ពុំមាន​អ្វី​ធ្ងន់ធ្ងរ​ទេ ហើយ​គណបក្ស​ដែលមាន​សមាជិក​របស់​ខ្លួន​ជា​មេ ឃុំ ឬ ជា ចៅសង្កាត់ ដែល​រកឃើញថា មេឃុំ ឬ ចៅ​សង្កាត់​នោះ​ធ្វើ​ខុសគេ​នឹង​អាច​ផ្លាស់ប្ដូរ​ភ្លាម …​។ ប៉ុន្តែ​ការបោះឆ្នោតជាតិ​នៅពេល​ខាងមុខ គឺ​ការបោះឆ្នោត​តំណាងរាស្ត្រ លទ្ធផល​របស់​វា​នឹង​ចេញទៅ​ជាការ ជ្រើស​រើ​ង​នាយក​រដ្ឋ ជ្រើសរើស​រាជរដ្ឋាភិបាល ដែលជា​អ្នក​កាច់ចង្កូត​ប្រទេស​តែម្ដង ។ វា​ខុសគ្នា​ត្រង់​ថា បើសិនជា​បោះឆ្នោត​មេឃុំ​ខុស អាហ្នឹង​ជា​បញ្ហា​ប៉ះពាល់​តែមួយ​ឃុំ​ទេ ហើយ​គេ​អាច​ផ្លាសប្ដូរ​បាន​ភ្លាមៗ ប៉ុន្តែ បើសិនជា​ការបោះឆ្នោត ជ្រើសរើស​បក្សនយោបាយ​ខុស ជ្រើសរើស​នាយករដ្ឋមន្ត្រី​ខុស វា​ជា​មហន្តរាយ សម្រាប់​ប្រទេស​តែម្ដង , ព្រោះថា​អំណាច​ធំ​បំផុត នៅលើ​នាយករដ្ឋមន្ត្រី នេះ ឯង​. ..”​។​
​ជាមួយគ្នា​សម្ដេច​ក៏បាន​រំឭក​ផងដែរ​ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​បាន​ជួយ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​រួច​ផុតពី​ការកាប់សម្លាប់​នៃ​របប​ខ្មែរក្រហម និង រួមសុខ រួមទុក្ខ​ជា​មួយ​ប្រជាពលរដ្ឋ  ៕​
ប្រភពពី៖ RFA

0 comments:

Post a Comment