គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

3:49 AM
យោង​តាម​សារព័ត៌មាន ​Channelnewsasia បាន​ឲ្យ​ដឹង​​ថា​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​ និង​​ការ​បាក់​ដី​ដែល​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​​​ធ្ងន់ធ្ងរ​នៅ​ភាគ​ខាងជើង ​​ប្រទេស​ឥណ្ឌា​  បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​កើន​ឡើង​ដល់ ​៦០០​នាក់​ហើយ​ខណៈ​​មនុស្ស​ជា​ច្រើន​នាក់​ទៀត​កំពុង​បាត់​ខ្លួន។

សាកសព​ជនរងគ្រោះ៥៥៦នាក់ត្រូវ ​បាន​ស្រង់​ឡើង​ចេញ​ពី​ទន្លេ ​Ganges កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ម្សិលមិញ​​ ​បន្ទាប់​​​ពី​​ទឹក​កួច​នាំ​ទៅ​កន្លែង​ទំនាប ហើយ​ចំនួន​អ្នក​​ស្លាប់​នេះ ត្រូវ​បាន​គេ​ជឿជាក់​ថា នឹង​កើន​ឡើង​ជា​បន្ត​ទៀត​ ខណៈ​​ជន​រងគ្រោះ​ជា​ច្រើន​ទៀត​​កំពុង​បាត់ខ្លួន​នៅឡើយ។​​​
អាជ្ញាធរ​ បាន​និយាយ​ថា ទាហាន​រាប់ពាន់​នាក់​ ​រួម​ទាំង​ឧទ្ធម្ភាគចក្រ​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​បញ្ជូន​​​ទៅ​រដ្ឋ Uttharakhand ដើម្បី​ជួយ​​សង្គ្រោះ ផ្តល់​ស្បៀង​អាហារ ជម្រក​ស្នាក់​នៅ រួម​ទាំង​ផ្តល់​​ថ្នាំសង្កូវ​ដល់​​ជន​រងគ្រោះ​​ដែល​កំពុង​ជាប់​ផុង​ក្នុង​ ទឹកជំនន់ ​ប្រមាណ​ជា​៣៥.០០០​នាក់ ​​រយៈ​ពេល​១​សប្ដាហ៍​កន្លង​ទៅ​នេះ។ ​
គ្រោះ ​ធម្មជាតិ​​នេះ បាន​បំផ្លិចបំផ្លាញ​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ ដែល​ក្នុង​នោះ សំណង់​អគារ ផ្លូវថ្នល់ ស្ពាន​​ និង​លំនៅឋាន​របស់​អ្នក​ភូមិ​រាប់​ពាន់​ខ្នង​ផ្សេងៗ ទៀត​ត្រូវ​ជន់​​លិច​​ស្ទើរតែ​ទាំងស្រុង។
​ចំពោះ​បញ្ហា​នេះ​ ក្រសួង​ឧតុនិយមឥណ្ឌា​ ​ក៏​រង​ការ​រិះគន់​​ខ្លាំងៗ​ពី​​សាធារណជន​ទូទៅ​ផង​ដែរ​ថា ​មិន​បាន​​ចេញ​សេចក្ដី​ប្រកាស​អាសន្ន​សមស្រប​​ណា​មួយ​​ដើម្បី​វាយតម្លៃ​​ឲ្យ ​បាន​ត្រឹមត្រូវ​ជា​មុន​ លើ​ផល​ប៉ះពាល់​នៃ​គ្រោះ​មហន្តរាយ​នេះ​ឡើយ ​និង​ដើម្បី​​ឲ្យ​ប្រជាជន​ធ្វើ​ការ​​ការពារ​ខ្លួន​ជា​មុន​​បាន ៕​​