គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

3:37 AM
លោក​ សួង​ សុ​ភ័​ណ្ឌ​ អាយុ​២៦​ឆ្នាំ​ ដែល​គេ​ស្គាល់​ថា​ ជា​យុវជន​ជំនាន់​ក្រោយ​នៃ​គណបក្សប្រឆាំង​និង​ជា​បេក្ខជន ​តំណាងរាស្ដ្រ​ពេញ​សិទ្ធិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មណ្ឌល​ខេត្ដ​ប៉ៃលិន​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​នីតិកាល​ទី​៥​ខាង​មុខ​នេះ​ បាន​សម្រេច​ដាក់​ពាក្យបណ្ដឹង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២០​ខែមិថុនា​ឆ្នាំ​២០១៣​ ដោយ​ប្ដឹង​ប្រឆាំង​នឹង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​បេក្ខជន​តំណាងរាស្ដ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មណ្ឌល​ខេត្ដ​កណ្ដាល​ ចោទប្រកាន់​ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ និង​ផ្ដើម​គំនិត​ជាមួយ​បក្សពួក​ បណ្ដោយ​ឱ្យ​ជនជាតិ​យួន​ចូល​ស្រុក​ខ្មែរ​ខុសច្បាប់​។
​ពាក្យបណ្ដឹង​របស់​យុវជន​ សួង​ សុ​ភ័​ណ្ឌ​ បាន​រៀបរាប់​ថា​ សព្វថ្ងៃ​មាន​ជនជាតិ​យួន​ចូល​មក​កម្ពុជា​ខុសច្បាប់​ដោយ​សេរី​ ហើយ​មាន​អត្ដសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​កាន់​គ្រប់​ដៃ​ ។​
​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​លោក​ សួង​ សុ​ភ័​ណ្ឌ​ ជាដើម​ចោទ​នៅ​ថ្ងៃ​ទី​២០​ខែមិថុនា​ឆ្នាំ​២០១៣​ ដែល​ជា​ថ្ងៃ​ចុះ​កាល​បរិច្ឆេទ​បណ្ដឹង​នោះ​ដែរ​ ខណៈ​ដែល​លោក​ សួង​ សុ​ភ័​ណ្ឌ​ បាន​ភ្ជាប់​នូវ​ឯកសារ​ជា​រូបថត​និង​ខ្សែ​វី​ដេ​អូ​ធ្វើ​ជា​ព័ស្ដុតាង​ដាក់បន្ទុក​នៅ​ក្នុង​ពាក្យបណ្ដឹង​របស់​លោក​ ។​
​នេះ​គឺជា​ពាក្យបណ្ដឹង​លើក​ទី​ពីរ​ហើយ​របស់​លោក​ សួង​ សុ​ភ័​ណ្ឌ​ ក្នុង​នាម​ជា​យុវជន​ជំនាន់​ក្រោយ​ របស់គណបក្ស​នយោបាយ​ប្រឆាំង​ ដែល​បាន​ប្ដឹង​ប្រឆាំង​នឹង​“​សម្ដេច​តេ​ជោ​សែន​”​ជា​បុរស​ខ្លាំង​នៅ​កម្ពុជា​ ទៅ​ស្ថាប័ន​តុលាការ​ ។​
​ពាក្យបណ្ដឹង​ចុះ​ថ្ងៃ​ទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១២​កន្លង​មក​ ជា​ពាក្យបណ្ដឹង​​លើក​ទី​មួយ​ ដែល​លោក​សួង​ សុ​ភ័​ណ្ឌ​ ប្ដឹង​ប្រឆាំង​នឹង​“​សម្ដេច​តេ​ជោ​សែន​”​ដោយ​ចោទប្រកាន់​បុរស​ខ្លាំង​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​ចំនួន​៣៥៣​នាក់​ និង​រង​របួស​ជាង​៤០០​នាក់​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​ម​ជ្ឈ​មណ្ឌល​កម្សាន្ដ​កោះ​ពេជ្រ​ កាលពី​ រាត្រី​នា​ថ្ងៃ​ទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១០​។​ ប៉ុន្ដែ​ពាក្យបណ្ដឹង​របស់​លោក​ សួង​ សុ​ភ័​ណ្ឌ​ នេះ​ត្រូវ​បាន​តំណាង​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​មាន​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ជា​ព្រះរាជអាជ្ញា​រង​ សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​តាម​ដីកា​សម្រេច​លេខ​១១៣៨​អយ​ធ​ចុះ​ថ្ងៃ​ទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០១២​ ខណៈ​ដែល​តុលាការ​មិន​បាន​កោះហៅ​“​សម្ដេច​តេ​ជោ​សែន​”​ដែល​ជា​ជនសង្ស័យ​ឱ្យ​ចូល​មក​ឆ្លើយ​បំភ្លឺ​ដោះ​បន្ទុក​នៅ​តុលា​ការ​ទេ​ ។​
​ពាក់ព័ន្ធ​ទៅ​នឹង​ពាក្យបណ្ដឹង​លើក​ទី​មួយ​របស់​លោក​ សួង​ សុ​ភ័​ណ្ឌ​ នេះ​ដែរ​“​សម្ដេច​តេ​ជោ​សែន​”​ដែល​ជា​ជនសង្ស័យ​បាន​បញ្ចេញ​នូវ​ប្រតិកម្ម​នា​ថ្ងៃ​ទី​០២​ខែ​ធ្នូ​ឆ្នាំ​២០១២(​មុន​ពេល​តុលាការ​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់​ការ​)​ថា​ សម្ដេច​នឹង​ប្រើប្រាស់​សិទ្ធិ​ជា​ពលរដ្ឋ​ម្នាក់​ប្ដឹង​បក​ត្រឡប់​វិញ​ ប្រសិនបើ​តុលាការ​រក​មិនឃើញ​នូវ​កំហុសឆ្គង​របស់​សម្ដេច​ដូច​ការ​ចោទប្រកាន់​ ។​ ប៉ុន្តែ បន្ទាប់​ពី​តុលាការ​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​លើ​បណ្ដឹង​របស់​លោក​ សួង​ សុ​ភ័​ណ្ឌ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​គេ​មិនឃើញ​“​សម្ដេច​តេ​ជោ​សែន​”​ប្ដឹង​បក​មក​លើ​លោក​ សួង​ សុ​ភ័​ណ្ឌ​ ជាដើម​ចោទ​វិញ​ដូច​ការ​អះអាង​ឡើយ​ ។​
​ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​សាកល្បង​ទស្សន៍​ទាយ​ថា​ តាម​ស្ថានការណ៍​របស់​តុលាការ​ស្រុក​ខ្មែរ​សព្វថ្ងៃ​​ ទាក់ទង​នឹង​បណ្ដឹង​របស់​លោក​ សួង​ សុ​ភ័​ណ្ឌ​ ជាដើម​ចោទ​ កុំ​ថា​ឡើយ​តុលាការ​មិន​ហ៊ាន​ចោទប្រកាន់​(​បើក​ការ​ស៊ើបសួរ​)​ទៅ​លើ​“​សម្ដេច​តេ​ជា​សែន​”​ ឱ្យ​ក្លាយជា​ជន​ត្រូវ​ចោទ​នោះ​ សូ​ម្បី​តែត្រឹម​កោះហៅ​ “​សម្ដេច​តេ​ជោ​សែន​”​ជា​ជនសង្ស័យ​ ឱ្យ​ចូល​មក​ឆ្លើយ​បំភ្លឺ​ដោះ​បន្ទុក​នៅ​ចំពោះ​មុខ​ស្ថាប័ន​អយ្យការ​ក៏​តុលា​ការ​មិន​ហ៊ាន​ក្អក​ផង​ ។​ ករណី​នេះ​ លោក​ សួង​ សុ​ភ័​ណ្ឌ​ ដែល​ជាដើម​ចោទ​ ក៏​ទំនងជា​បាន​យល់​ច្បាស់​លាស់​រួច​ហើយ​ដែរ​ ។​ ​
ទោះ​យ៉ាងណា​ ក្រុម​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា​ នេះ​ជា​សេចក្ដី​ក្លាហាន​មួយ​របស់​យុវជន​ជំនាន់​ក្រោយ​នៃ​គណបក្សប្រឆាំង​ ដែល​ហ៊ាន​ប្ដឹង​ប្រឆាំង​ឬ​សាកល្បង​កម្លាំង​ជាមួយ​“​សម្ដេច​តេ​ជា​សែន​”​ ជា​បុរស​ខ្លាំង​កម្ពុជា​នៅ​ស្ថាប័ន​តុលា​ការ​ រហូត​ដល់​ទៅ​ចំនួន​ពីរ​លើក​ បើ​តុលាការ​មិន​ហ៊ាន​សម្រេច​ចោទ​ប្រកាន់​ទៅ​លើ​“​សម្ដេច​តេ​ជា​ សែន​”​ក៏​ដោយ​ ។​
​មជ្ឈដ្ឋាន​អ្នកគាំទ្រ​នយោបាយ​គណបក្សប្រឆាំង​ បាន​សំណូមពរ​ថា​ សូម​ឱ្យ​លោក​ សួង​ សុ​ភ័​ណ្ឌ​ ប្ដឹង​មែនទែន​ កុំ​ប្ដឹង​លេងៗ​ ដើម្បី​ចង់បាន​តម្លៃ​ខ្ល្ញួ​ន​ រួច​ហើយ​រត់​ទៅ​ចុះចូល​ឬ​ដង្ហែ​​”សម្ដេច​តេ​ជា​សែន​”​ ដូច​អ្នក​មុនៗ​មួយ​ចំនួន​ ទៀត​ ៕
ប្រភពពី ដើមត្នោត
Suong-Sophan-Hun-Senបញ្ជីឈ្មោះអ្នកបោះឆ្នោតនេះសូមអ្នកអានឆ្លើយមកតើជាជនជាតិយួនឬអ្វី ?
Koh-Pich-(3)មនុស្សស្លាប់ចំនួន៣៥៣នាក់នៅលើស្ពានពេជ្រកាលពីឆ្នាំ២០១០កន្លងមក
ប្រភពពី៖ Cambodiapage.info