គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

4:43 PM
ភ្នំពេញ​ ៖​ បុរស​ម្នាក់​ត្រូវ​រង​របួស​ធ្ងន់ធ្ងរ​ ក្នុង​ខណៈ​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​ ១២៥​ ហើយ​ត្រូវ​រថយន្ត​ កុង​គឺ​ន័​របើក​បុក​ពីក្រោយ​ពេញទំហឹង​ នឹង​កិន​ម៉ូតូ​អូស​ជា​ច្រើន​ម៉ែត្រ​ ប៉ុន្តែ​រថយន្ត​នៅ​មិន​ទាន់​អស់​ល្បឿន​ លឿន​បាន​ជ្រុល​ធ្លាក់​រថយន្ត​កុង​គឺ​ន័​រ​ក្នុង​ប្រឡាយ​ជិត​ចំណុច​កើតហេតុ​ទើប​បណ្តាល​ឲ្យ​រថយន្ត​បន្តដំណើរ​លែង​រួច​ ។​ គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ ២១​ នឹង​ ១០​ នាទី​យប់​ថ្ងៃ​ទី​ ០២​ ខែមិថុនា​ ឆ្នាំ​២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៤​ ទល់មុខ​ទីស្នាកការ​សង្កាត់​ចោម​ចៅ​ ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​
​ ​យោង​តាម​សេចក្តីរាយការណ៍​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​ ១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BU​ 2634​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៤​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​ជិះ​ដល់​ចំណុច​កើតហេតុ​ក៏​ត្រូវ​រថយន្ត​កុង​គឺ​ន័​រ​ ន​មួយ​គ្រឿង​ ម៉ាក​នី​សាន់​ ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​3A​ 1669​ ដែល​កំពុង​បើក​ពីក្រោយ​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ពេញទំហឹង​តែ​ម្តង​ ហើយ​រថយន្ត​បាន​កិន​ម៉ូតូ​នឹង​អូស​ម៉ូតូ​ក្រោម​រថយន្ត​ជា​ច្រើន​ម៉ែត្រ​។​ ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​ហេតុការណ៍​នេះ​រថយន្ត​កុង​គឺ​ន័​រ​នៅ​មិន​ទាន់​អស់​ល្បឿន​បាន​ជ្រុល​ធ្លាក់​ក្បាល​រថយន្ត​ក្នុង​ប្រឡាយ​ជិត​ចំណុច​កើតហេតុ​ទើប​បន្តដំណើរ​ទៅ​មុខ​លែង​ ។​ ប៉ុន្តែ​ក្នុង​គ្រោះថ្នាក់​នេះ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ជា​ម្ចាស់​ម៉ូតូ​ត្រូវ​រង​របួស​ធ្ងន់ធ្ងរ​ ។​
​ ​បន្ទាប់​ពី​កើតហេតុ​រថយន្ត​បង្កហេតុ​ នឹង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះ​មក​អន្តរាគមន៍​ធ្វើការ​វាស់វែង​អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ រង​ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ ។​ ចំណែក​បុរស​ដែល​រង​របួស​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​ យក​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​ភ្លាមៗ​៕​ ជោគជ័យ​






___________________
ប្រភពពី៖ ABC+

0 comments:

Post a Comment