គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

4:05 AM
ភរិយា​របស់​អតីត​តារា​សម្ដែង​លោក ស៊ុក សុភា គឺ​អ្នក​នាង សារីណា បាន​ចេញ​មុខ​មក​វាយ​បក​ទៅ​បណ្តា​អ្នក​ដែល​ជេរ​ប្រមាថស្វាមី​​របស់​ខ្លួន ខណៈ​តារា​រូប​នេះ បាន និង​កំពុង​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ប្រមាថ​មើល​ងាយ ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន។
ប្រតិកម្ម ​របស់​អ្នក​នាង សារីណា នេះ គឺ​កើត​មាន​រំលង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ស្វាមី​របស់​អ្នក​នាង គឺ​លោក ស៊ុក សុភា បាន​ចូលរួម​ក្នុង​បាតុកម្ម​អហិង្សា​មួយ​កាល​ពី​ថ្ងៃ​ទី០៩ កន្លង​ទៅ​នេះ ហើយ​ត្រូវ​បាន​ប្រិយមិត្ត​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ជេរ​ ប្រមាថ ក្នុង​នោះ ពួក​គេ​លើក​ឡើង​ថា លោក ស៊ុក សុភា នឹង​ជួប​ការ​ប្រឈម​ជាមួយ​បង​ប្អូន​ខ្មែរ​នៅ​ក្រៅ​ស្រុក​ទៀត​ផង។
តប​ នឹង​ការ​វាយ​ប្រហារ​នេះ អ្នក​នាង សារីណា បាន​សរសេរ​ជា​ភាសាខ្មែរ​នៅ​លើ Wall របស់​អ្នក​នាង ក្នុង​ទិដ្ឋភាព​ដើម​យ៉ាង​ដូច្នេះ “សម្ល​ឆ្ងាញ់​ដោយ​សារ​ទ្រង់​គ្រឿង មេ​ផ្ទះ​រុងរឿង​ដោយ​សារ​ភរិយា ដរាប​ណា​ខ្ញុំ​នៅ​មាន​ឈ្មោះ​ជា​ភរិយា​របស់​គាត់ ខ្ញុំ​មិន​ឲ្យ​នរណា​មក​ជាន់​ឈ្លី​កិត្តិយស​គាត់​ជា​ដាច់​ខាត។ ចាំ​មើល​តើ​គាត់​ត្រូវ​អ្នក​ក្រៅ​ប្រទេស​ទទួល​ស្វាគមន៍​គាត់​ដោយ​វិធី​ណា​ ខ្លះ? ហើយ​អ្នក​សរសេរ​ពិត​ជា​មិន​ខុស​ទេ មាន​មនុស្ស​រាប់​សិប​លាន​នាក់​កោត​សរសើរ​គាត់ ហើយ​ឥឡូវ​មាន​មនុស្ស​ប្រហែល​ជា​ជាង​១០០​នាក់​ទេ ដែល​ប្រមាថ​មើល​ងាយ​គាត់ ដោយ​សារ​គេ​មិន​យល់​ដឹង​ពី​ការ​ពិត។ គាត់​គ្មាន​អ្វី​ត្រូវ​បក​ស្រាយ​ទាំង​អស់”។

មតិ​វាយ​បក​ការពារ​ស្វាមី​របស់​អ្នក​នាង សារីណា លើ​ការ​រិះគន់
ឧត្ដម ​ភរិយា រូប​នេះ បាន​បន្ថែម​ដូច្នេះ​ទៀត​ថា ៖ “គ្មាន​ការ​បក​ស្រាយ​អ្វី​ទាំង​អស់​ព្រោះ​ថា ប្ដី​ខ្ញុំ​មិន​មែន​ឆ្កែ​ដូច​អ្នក​ថា។ បើ​អ្នក​អស់​ហ្នឹង​ខ្លាំង​ពូកែ​មែន ម្ដេច​មិន​ហៅ​មេ​របស់​គាត់​អញ្ចឹង​ដែរ​ទៅ? ម្ដេច​បាន​ត្រឹម​តែ​គាត់? មួយ​ទៀត​ដែល​ខ្ញុំ​ឆ្ងល់​ ពេល​ដែល​គាត់​បង្ហោះ​រូប​ជួយ​ប្រជាជន ម្ដេច​មិន​ចេញ​មក​ជេរ​មក​ថា​ឲ្យ​ដែរ​ទៅ? ម្ដេច​ស្ងាត់​មាត់​ឈឹង​អញ្ចឹង?”។
ជាមួយ​នឹង​ប្រតិកម្ម​នេះ​ដែរ ក៏​មាន​ប្រិយមិត្ត​ខ្លះ ក៏​បាន​សម្ដែង​មតិ​គាំទ្រ អ្នក​នាង សារីណា និង​ស្វាមី លោក ស៊ុក សុភា ដែរ ក្នុង​នោះ ពួក​គេ(ប្រិយមិត្ត​លើ​បណ្តាល​សង្គម) ថ្លែង​ថា នោះ​គឺ​ជា​សិទ្ធិ​របស់​លោក ស៊ុក សុភា ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប ដែល​លោក​មាន​សិទ្ធិ​ក្នុង​ការ​ស្តែង​ចេញ​ពី​ឆន្ទៈ​ផ្ទាល់​ខ្លួន ក៏​ដូច​ជា​សកម្មភាព​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​សង្គម​ណា​មួយ ដោយ​គ្មាន​ការ​ថ្កោល​ទោស។
នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​ភរិយា លោក ស៊ុក សុភា អ្នក​នាង សារីណា បាន​ចេញ​មុខ​មក​រារាំង​ការពារ​ស្វាមី​ពី​ការ​វាយ​ប្រហារ ព្រោះ​កន្លង​មក ភរិយា​រូប​នេះ ក៏​ធ្លាប់​ប្រតិកម្ម​តប​ដូច​គ្នា​នេះ​ដែរ ក្រោយ​អតីត​តារា​សម្ដែង​លោក ស៊ុក សុភា ជា​ស្វាមី ត្រូវ​វាយ​ប្រហារ​ដោយ​រឿង​អាស្រូវ​នានា ក្នុង​នោះ​អ្នក​នាង ថែម​ទាំង​ព្រលយ​ថា នឹង​ចំណាយ​ប្រាក់​នាំ​អ្នក​បង្កើត​ព័ត៌មាន​មិន​ពិត​វាយ​ប្រហារ​ស្វាមី​អ្នក​ នាង ឡើង​តុលាការ​ថែម​ទៀត​ផង ប្រសិន​បើ​អ្វី​ៗ​មិន​ត្រូវ​បាន​បញ្ចប់៕

ដកស្រង់ពី : sabay