គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

3:58 AM
ភ្នំពេញ​ ​៖ ភាព​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​ ​ខ​ណៈ​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​ទារក​ទើប​នឹង​កើត​ ​ត្រូវ​ម្ដាយ​យក​មក​បោះ​ ​ចោល​ក្បែរ​ធុង​សំរាម​ជិត​នៅ​នាឡិកា​វ​ត្ដ​ភ្នំ​ ​កាល​ពី​វេលា​ម៉ោង​៩ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១៣ ឋិត​ក្នុង​សង្កាត់​វ​ត្ដ​ភ្នំ​ ​ខណ្ឌ​ដូន​ពេញ​ ​។ បន្ទាប់​មក​ត្រូវ​បាន​យក​ទៅ​ស​ង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុ​បា្ព​ ។ តាម​សម្ដី​ជាង​ថត​រូប​ម្នាក់​នៅ​វ​ត្ដ​ភ្នំ​ ​បាន​និយាយ​ថា​ ​នៅ​វេលា​ម៉ោង​ប្រហែល​ជាង​៨ព្រឹក​ ​គាត់​ឃើញ​មនុស្ស​ប្រុស​-ស្រី​២នាក់​ ​ ជិះ​ម៉ូ​តូ​ឌុ​ប​គ្នា​មក​ឈប់​នៅ​ជិត​កន្លែង​កើត​ហេតុ​ ​ហើយ​កាន់​ថង់​ខ្មៅ​មួយ​មិន​ដឹង​មាន​អ្វី​នៅ​ក្នុង​នោះ​ទេ​ ​បាន​យក​ទៅ​ដាក់​ចោល​ ​នៅ​ក្បែរ​ធុង​សំរាម​ ​បន្ទាប់​មក​ក៏​ជិះ​ម៉ូ​តូ​ចេញ​ទៅ​បាត់​ ​។ ប្រភព​ប​ន្ដ​ថា​ ​មួយ​សន្ទុះ​ក្រោយ​មក​ ​ឃើញ​មាន​ការ​រើប​ម្រះ​នៅ​ក្នុង​ ​ថង់​ ​ពេល​គាត់​ដើរ​ទៅ​មើល​ក៏​ឃើញ​ទារក​នៅ​ក្នុង​នោះ​ ​ក៏​បាន​ប្រាប់​ប្រជា​ពលរដ្ឋ​នៅ​ក្បែរ​នោះ​ ​ហៅ​ស​ន្ដិ​សុខ​សាលា​ខណ្ឌ​នាំ​យក​ទៅ​ស​ង្ក្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែ​ត​ ​៕
________________
ប្រភពព័ត៌មានពី៖ នគវត្ត