ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍មួយបានបញ្ជាក់ប្រាប់យ៉ាងច្បាស់ថា មានការដ្ឋានកាយអាចម៍ដីលក់មួយកន្លែងនៅមុខវត្តជោតញ្ញាណហៅវត្តលើក្រុងព្រះសីហនុស្ថិតក្នុងភូមិ៣សង្កាត់លេខ១ក្រុងព្រះសីហនុ កំពុងកាយអាចម៍ដីដឹកលក់ពេញទីក្រុងព្រះសីហនុ ហើយទីតាំងដីនោះមានឆ្អឹងនិងលលាដ៍ក្បាលសាកសពជាពេលខ្លះកាយមកមានបំណែកខ្លះបានធ្លាក់មកក្រោមខ្លះទៀតក៏មានកប់ចូលក្នុងរថយន្តដឹកដីដឹកលក់ពេញទីក្រុងព្រះសីហនុ ប៉ុន្តែអ្វីដែលគួរឲ្យញាក់សាច់នោះគឺម្ចាស់អ្នកទិញអាចម៍ដីអត់បានដឹង។
តៃកុងអេស្កាវ៉ាទរ័កាយអាចម៍ដីនៅលើទីតាំងមួយនោះបាននិយាយកាលពីរសៀលថ្ងៃទី២៨
ខែមិថុនា ឆ្នាំ២០១៣ ខណៈដែលក្រុមសមត្ថកិច្ចចម្រុះចុះទៅបិទការដ្ឋានកាយអាចម៍ដីដោយគ្មានច្បាប់ទម្លាប់នោះថាក្បាលខ្មោចគេបានយកទៅដាក់នៅទីវត្តអារាមអស់ហើយ តែចំនួនប៉ុន្មានក្បាលនោះគេមិនប្រាប់ទេ ។
ខែមិថុនា ឆ្នាំ២០១៣ ខណៈដែលក្រុមសមត្ថកិច្ចចម្រុះចុះទៅបិទការដ្ឋានកាយអាចម៍ដីដោយគ្មានច្បាប់ទម្លាប់នោះថាក្បាលខ្មោចគេបានយកទៅដាក់នៅទីវត្តអារាមអស់ហើយ តែចំនួនប៉ុន្មានក្បាលនោះគេមិនប្រាប់ទេ ។
ទោះជាយ៉ាងនេះក្តីអ្នករាយការណ៍បានបញ្ជាក់យ៉ាងច្បាស់ថាមានក្បាលខ្មោចប្រមាណជាង៣០ក្បាលហើយ ខ្មោចទាំងនោះសង្ស័យថា ខ្មោចគ្មានម្ចាស់តាំងពីអំឡុងឆ្នាំ១៩៨០មកម្ល៉េះ ។
ជាមួយបាតុភាពដឹកដីកប់ខ្មោចលក់ពេញទីក្រុងម្ចាស់អ្នកទិញអត់ដឹងនោះកាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣ ក្រុមសមត្ថកិច្ចចម្រុះដឹកនាំដោយមន្ត្រីសាលាខេត្តព្រះសីហនុ លោក នួន ប៊ុនថុល បានចុះទៅធ្វើកិច្ចសន្យាបញ្ឈប់ការដឹកដីដោយគ្មានច្បាប់ទម្លាប់នេះដែរ។
ក្រុមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ការដ្ឋាននេះមានភាពរឹងរូសណាស់មិនគោរពច្បាប់ទម្លាប់អ្វីទេ ដោយអាងអំណាច ឪពុកគេសព្វថ្ងៃ ដោយកន្លងមកសាលាខេត្តធ្លាប់កោះអញ្ចើញឲ្យម្ចាស់ការដ្ឋាននោះចូលខ្លួនទៅធ្វើច្បាប់ទម្លាប់ម្តងជាពីរដងរួចមកហើយ ប៉ុន្តែមិនស្តាប់អាជ្ញាធរទេ។
ជាក់ស្តែងដូចជាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ ជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតដែលមានគណបក្សប្រជាជនកម្ពុជាបានរៀបក្បួនដង្ហែតាមដងវិថីនានាមានមនុស្សរាប់ម៉ឺននាក់និងរថយន្តរាប់រយគ្រឿង ក៏ក្រុមហ៊ុនដឹកដីនេះមិនបញ្ឈប់សកម្មភាពរបស់ខ្លួនដែរ គិតតែពីបើកបរប្រជែងជាមួយនិងក្បួនដង្ហែនោះធ្វើឲ្យសមត្ថកិច្ចមានការពិបាកផងដែរ ៕
__________________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត

