គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

4:45 PM
ខេត្ដកំពង់ចាម​ ៖​ យុវជន​ម្នាក់​ចិត្ដ​ ខ្លាំង​បាន​ទិញ​សាំង​កន្លះ​លី​ត្រ​ចាក់​ដុត​ខ្លួន​ ក្រោយ​ផ្ទះ​បន្ទាប់​ពី​ម្ដាយ​បាន​ប្រើ​ទៅ​ទិញ​សាំង​មក​ចាក់​ម៉​៉ូ​តូ​ដើម្បី​ទៅ​ចៀរ​ជ័រ​ ។​​ ​ករណី​ខាងលើ​នេះ​បាន​កើតឡើង​នៅ​ វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ខាង​ ក្រោយ​ផ្ទះ​ជន​រង​គ្រោះ​ ស្ថិត​ក្នុងភូមិ​ ក្រសាំង​វែង​ ឃុំ​ទឹក​ជ្រៅ​ ស្រុក​តំបែរ​ ខេត្ដកំពង់ចាម​ ។​
​អធិការ​ស្រុក​តំបែ​រលោក​ ហុង​ គឹ​ម​ ហឿ​ន​ បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មាន​ ឈ្មោះ​ អ៊ួ​ន​ ម៉េ​ង​ហ៊ុយ​ អាយុ​២១​ឆ្នាំ​ រស់​ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ។​ លោក​ អធិការ​បាន​បន្ដ​ថា​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​ម្ដាយ​ប្រើ​ឱ្យទៅ​ទិញ​ សាំង​កន្លះ​លី​ត្រ​ដើម្បី​ចាក់​ម៉ូតូ​ជិះ​ទៅ​ ចៀរ​ជ័រ​ ។​ លុះ​ពេល​ជន​រង​គ្រោះ​ត្រឡប់​ មក​ពី​ទិញ​សាំង​វិញ​ មិន​បាន​យក​សាំង​ទៅ​ ចាក់​ម៉ូតូ​នោះ​ទេ​ តែ​បែរជា​យក​ទៅ​ចាក់​ ដុត​ខ្លួន​នៅ​ក្រោយ​ផ្ទះ​បណ្ដាល​ឱ្យ​ឆេះ​សន្ធោ​ សន្ធៅ​ រលាក​រលួយ​លើ​ដងខ្លួន​ ។​
​លោក​អធិការ​បញ្ជាក់​ថា​ ដោយសារ​ តែ​ជន​រង​គ្រោះ​ក្ដៅ​ខ្លាំង​មិន​អាច​ទ្រាំ​បាន​ ក៏​ស្រែក​ឱ្យ​គេឯង​ជួយ​ ព្រមទាំង​ក្រុម​ គ្រួសារ​ជន​រង​គ្រោះ​នាំ​គ្នា​ពន្លត់​ រួច​ដឹក​ បញ្ជូន​តាម​រថយន្ដ​មក​សង្គ្រោះ​នៅ​មន្ទីរ​ ពេទ្យ​ព្រះ​កុសុមៈ​ក្នុង​រាជធានី​ភ្នំពេញ​ ។​
​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ដាក់​ការ​ សង្ស័យ​ថា​ មូលហេតុ​ដែល​ជន​រង​គ្រោះ​ យក​សាំង​ចាក់​ដុត​ខ្លួនឯង​សង្ស័យ​ព្រោះ​ តែ​ម្ដាយ​ប្រើ​ឱ្យទៅ​ចៀរ​ជ័រ​ជាមួយ​ តែ​ត្រូវ​ ជន​រង​គ្រោះ​ប្រកែក​ ។​ បន្ទាប់​មក​ម្ដាយ​ ជន​រង​គ្រោះ​បាន​ប្រើ​ឱ្យទៅ​ទិញ​សាំង​យក​ មក​ចាក់​ម៉ូតូ​ដើម្បី​ជិះ​ទៅ​ធ្វើការ​ជាមួយ​ គ្នា​ តែ​បែរជា​ជន​រង​គ្រោះ​យក​សាំង​ទៅ​ ចាក់​ស្រោច​លើ​ខ្លួន​ខាងក្រោយ​ រួច​ឆួល​ ភ្លើង​បណ្ដាល​ឱ្យ​ឆាបឆេះ​យ៉ាង​សន្ធោ​ សន្ធៅ​តែ​ម្ដង៕

ប្រភពពី៖cambodiapage.info

0 comments:

Post a Comment