ភ្នំពេញ ៖ បុរសពីរនាក់បានចេញមុខមកអះអាងថាខ្លួនជាមន្ត្រីកងរាជអាវុធហត្ថ ហើយបានធ្វើសកម្មភាពស្រែកឡូឡា ជេរប្រមាថសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដូនពេញដែលកំពុងចុះវាស់វែងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅចំណុចផ្លូវលេខ ១៩ កែងផ្លូវលេខ ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញកាលពីវេលាម៉ោង ២២ នឹង ៣០ នាទីយប់ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០១៣ ។
យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសពីរនាក់បានជិះម៉ូតូសេ ១២៥ ពីរគ្រឿង ធ្វើដំណើរតាមផ្លូវលេខ ១៩ មកឈប់នៅត្រង់ចំណុចកើតហេតុ ដោយមានបុរសម្នាក់បានជក់បារីនៅជិតរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍កំពុងហូរប្រេង ។ ភ្លាមៗនោះនគរបាលចរាចរណ៍ខណ្ឌដូនពេញបាននិយាយសុំកុំឲ្យបុរសនោះជក់បារី ស្រាប់តែផ្ទុះហឹង្សាឡើងកក្រើកខណ្ឌដូនពេញដោយ បុរសពីរនាក់ជិះម៉ូតូពីរគ្រឿងនោះបានជិះម៉ូតូបុករះ នគរបាលចរាចរណ៍ពីររូបដែលកំពុងបំពេញភារកិច្ច ហើយក៏បានស្រែកឡូឡា ជេរប្រមាថ សមត្ថកិច្ចយ៉ាងខ្លាំងទៀត ផង ហើយពួកគេបានស្រែកគំរាមខ្លាំងៗ នឹងអួតអាងថាពួកគេជាមន្ត្រីកងរាជអាវុធហត្ថ មិនខ្លាចសមត្ថភាពត្រឹមប៉ូលិសចរាចរណ៍ខណ្ឌដូនពេញ។ ប្រភពដដែលបានបន្តថាបន្ទាប់ជិះម៉ូតូបុកប៉ូលិសចរាចរណ៍រួមនោះ បុរសម្នាក់បានជិះរត់គេចខ្លួនបាត់ស្រមោស ចំណែកបុរសម្នាក់ត្រូវបានសមត្ថកិច្ចជំនាញចុះមកអន្តរាគន៍ឃាត់ខ្លួនក្របួចបានភ្លាមៗយកទៅកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍ជ័យជំនះ ដើម្បីធ្វើការសាកសួរ។
ជនបង្កម្នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នឹងម្នាក់ទៀតដែលរត់គេចខ្លួនបាត់ស្រមោសនោះ គឺពួកគេស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគខ្លួនតែម្តង ។ ដូច្នេះសមត្ថកិច្ចបានសម្រេចឃាត់បុរសម្នាក់ នឹងម៉ូតូមួយគ្រឿងយកទៅកាន់ប៉ុស្តិ៍ជ័យជំនៈរង់ចាំធ្វើការសាកសួរតាមចាប់បុរសម្នាក់ទៀតដែលជិះម៉ូតូបុកសមត្ថកិច្ចឲ្យរងរបួស ៕ជោគជ័យ
ប្រភពពី៖ ABC+




0 comments:
Post a Comment