គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

9:35 PM
មេបក្ស​ប្រឆាំង​ក្នុងប្រទេស​ថៃ ​លោក អាប់​ភី​ស៊ីត វ៉េ​ចា​ជីវ៉ា បាន​ផ្ញើ​សារ​ជូនពរ​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា ក្នុង​ឳ​កាស​ខួបកំណើត​របស់លោក​ស្រី តាមរយៈ​ទូរទស្សន៍ Blue Sky TV កាលពី​ថ្ងៃ​សុក្រ ម្សិលមិញ​។ ក្នុង​សារ​ជូនពរ តាមរយៈ​ទូរទស្សន៍​បក្សប្រឆាំង​មួយ​នេះ មាន​ខ្លឹមសារ​ថា «ខ្ញុំ​សូម​ជូនពរ​ឲ្យ​លោកស្រី​អាច​ធ្វើជា​នាយករដ្ឋមន្ត្រី​ថៃ​ បាន​ពេញ​អាណត្តិ ដែលមាន​រយៈពេល​បួន​ឆ្នាំ ហើយ​បញ្ចៀស​នូវ​ទង្វើ​ទាំងឡាយណា ​ដែល​បង្ក​ជា​បញ្ហា​សម្រាប់​ប្រទេស»។

គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​សុក្រ ម្សិលមិញ​ លោកស្រី យី​ង​ឡាក់ មាន​វ័យ៤៦ឆ្នាំ​ហើយ។ ក្នុង​ឳ​កាស​នោះដែរ លោកស្រី​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោកស្រី​មាន​ភាព​នឿយហត់​ ប៉ុន្តែ​នៅតែ​បន្ត​ប្រឹងប្រែង​អស់ពី​លទ្ធភាព ដើម្បី​បម្រើប្រទេសជាតិ។

រាជរដ្ឋាភិបាលថៃ ដែល​ដឹកនាំ​ដោយ​លោកស្រី យី​ង​ឡាក់ កំពុង​ប្រឈមមុខ​នឹង​ការរិះគន់​យ៉ាងខ្លាំង ​លើ​ការខាតបង់​ថវិការ​ជាតិ ប្រមាណ១៣៦ពាន់​លាន​បាត ដោយសារតែ​ផែនការ​តំឡើងថ្លៃ​អង្ករ​របស់​ប្រជាកសិករ​ថៃ។ គួររម្លឹកថា លោកស្រី យី​ង​ឡាក់ បាន​ដឹកនាំ​គណបក្ស ភឿ​ថៃ យកជ័យ​ជម្នះ​លើ​លោក អាប់​ភី​ស៊ីត កាលពី​ការបោះឆ្នោត នា​ឆ្នាំ២០១១ ។

ក្នុង​សារ​ជូនពរ​របស់លោក អាប់​ភី​ស៊ីត ម្សិលមិញ​នេះដែរ លោក​ថែមទាំង​បាន​បង្ហាញថា គណបក្ស​​ប្រជាធិបតេយ្យ ដែលជា​បក្សប្រឆាំង​នោះ ​នឹងរង់ចាំ​ការបោះឆ្នោត​អាណត្តិ​ក្រោយ​ទៀត​ នាឆ្នាំ២០១៥ ខណៈដែល​បក្ស ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់​មួយ​នេះ ​ប៉ុន​ប៉ង​រៀបចំ និង​ពង្រឹង យុទ្ធសាស្ត្រ​របស់ខ្លួន​ឡើងវិញ ៕ បាងកក​ប៉ុស្តិ៍
ប្រភពពី ann