គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

4:30 AM
រាជធានី​ភ្នំពេញ៖ រថយន្ត​កុង​ទឺ​ន័​រ​របស់​ក្រុមហ៊ុន​ផែស្ងួត តេង ឡាយ ក្រឡាប់​ផ្ងារជើង នៅ​ចំណុច​គល់ស្ពាន​ស្ទឹងមានជ័យ លើកំណាត់ផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក កាលពី​ម៉ោង៩និង១៥នាទី​ព្រឹក ​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣នេះ។
ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​Nissan Diesel មួយគ្រឿង ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 3A-0671 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​លេខ២៧១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ទៅដល់​ចំណុចកើតហេតុ ក៏​បួង​ចង្កូត​បត់​ឆ្វេង​យ៉ាង​លឿនឡើងលើ​ស្ពាន​ស្ទឹងមានជ័យ បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​នៅត្រង់ចំណុច​គល់ស្ពាន​តែម្តង។
ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើ​វាស់វែង និង​ស្ទូច​រថយន្ត​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរ​បាលចរ​រាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ ដើម្បី​ដោះស្រាយ៕





ប្រភពពី cambodiapage.info