ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បដិសេធចំពោះការចោទប្រកាន់ របស់ស្ត្រីម្នាក់ដែលអះអាងថា នាងជាប្រពន្ធចុងរបស់លោកនោះ និងថានេះជាឆាកល្ខោនរៀបចំដោយគណបក្សកាន់អំណាច។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃពុធនេះថា លោកមិនស្គាល់ស្ត្រីដែលចេញមកអះអាងថា ជាភរិយាចុងរបស់លោកនោះទេ និងថាវាជាឆាកនយោបាយ ដែលរៀបចំដោយគណបក្សកាន់អំណាចតែប៉ុណ្ណោះ ៖ “ខ្ញុំសុំបដិសេធទាំងស្រុង ខ្ញុំគ្មានប្រព្រឹត្តអំពើថោកទាប ដូចអ្វីដែលគេរៀបចំឆាក ហើយយើងដឹងហើយថា អ្នកណាអ្នករៀបនោះ យើងដឹងគ្រប់គ្នាហើយ
អ្នកស្រី កែវ សុផាន់ណារី ដែលអះអាងថា ជាប្រពន្ធចុងរបស់លោក កឹម សុខា បានតវ៉ានៅ មុខទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃពុធនេះ ដោយស្រែកទាមទារឲ្យលោក កឹម សុខា ចេញជួយចិញ្ចឹមគាត់ និងកូន២នាក់ ៖ “ឲ្យគាត់ដោះស្រាយជាមួយខ្ញុំ និយាយឲ្យច្បាស់លាស់ ខ្ញុំមិនចង់មកទេ ខ្ញុំចង់មករបៀបដូចថា ខ្ញុំមានជំងឺ ទៅពេទ្យមួយខែគេឲ្យទៅពិនិត្យម្តង ពិនិត្យបេះដូង វះបេះដូងហើយខ្ញុំមើល ហើយដៃបាក់មួយចំហៀងទៀត វះយូរហើយ ជិតដល់ថ្ងៃវះវិញទៀតហើយ ខ្ញុំគ្មានលុយទេ”។
គួររំលឹកដែរថា អ្នកស្រី កែវ សុផាន់ណារី និងម្តាយ បានចេញមុខអះអាងជាភរិយាចុងរបស់លោក កឹម សុខា តាំងពីថ្ងៃទី០៩ ខែមិថុនា ខណៈពេលអ្នកស្រីចូលរួមបាតុកម្ម ជាមួយលោក ជុំ ម៉ី ប្រឆាំងនឹងលោក កឹម សុខា។ រឿងរ៉ាវនេះ ត្រូវបានកើតឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាញឹកញាប់ លោកបានថ្លែងជាសាធារណៈ ដោយមិនបញ្ចេញឈ្មោះ ដោយចោទប្រកាន់ទៅលើអ្នករិះគន់លោកមិនសំចៃ ដែលអ្នកស្តាប់យល់ថា សំដៅដល់លោក កឹម សុខា។ លោកនាយករដ្ឋមន្ត្រី បានអះអាងថា លោកបានដឹងរហូតដល់លេខបន្ទប់ និងឈ្មោះសណ្ឋាគារ ដែលគេណាត់ជួបគ្នានោះទៀតផង។
ប៉ុន្តែអ្នកវិភាគចាត់ទុកថា នេះជារឿងបុគ្គល មិនគួរអ្នកនយោបាយលើកមកវាយប្រហារគ្នា ដើម្បីទាក់ទាញសន្លឹកឆ្នោតពីពលរដ្ឋឡើយ៕
________________
ប្រភពព័ត៌មានពី៖ VOD
ប្រភពព័ត៌មានពី៖ VOD


0 comments:
Post a Comment