នៅចំពោះមុខសំណួរដែលសួរថាហេតុអ្វី Apple មិនពង្រីកទីផ្សារស្មាតហ្វូន ដោយការបង្ហាញខ្លួន version iPhone ផ្សេងៗគ្នា ក្រោយពេលដែលបានបង្ហាញ iPhone ៦ជំនាន់ជាប់គ្នាហើយនោះ? លោក CEO Tim Cook បានឲ្យដឹងថា Apple គឺចង់ផ្តោតទៅលើការ បង្ហាញខ្លួននូវផលិតផលមួយ ឲ្យបានល្អសិន ទើបគិតពីការពង្រីក ប្រភេទឧបករណ៍ ផ្សេងៗទៀត។
នៅក្នុងបទសម្ភាសន៍នៅឯសន្និសិទ D11 ដែលទើបតែប្រារព្ធឡើង ថ្មីៗនេះ លោក Cook បានឲ្យដឹងថាលោកមិនបោះបង់ គំនិតច្នៃប្រឌិត ក្នុងការពង្រីក បង្ហាញខ្លួន version iPhone ដទៃផ្សេងទៀតនោះទេ ប៉ុន្តែពេលប្រៀបធៀបជាមួយនឹងអ្វីដែល Apple បានធ្វើជាមួយកុំព្យូទ័រ Mac ហើយក្រោយមក iPad គឺត្រូវតែមានការគិតផ្សេងគ្នា។ តាមសំដីរបស់លោក Cook, “ចំពោះទូរស័ព្ទចល័តសំណួរគឺថា តើពួកយើង (Apple) បានដល់ពេល ចាំបាច់ត្រូវបម្រើសេវាកម្ម ដល់បណ្តាអតិថិជនផ្សេងទៀតហើយ?” ។
តាមការផ្តល់ជាមតិយោបល់នេះ បានបង្ហាញឲ្យដឹងថា Apple កំពុងតែស្រាវជ្រាវនូវគំរូ iPhone តំលៃថោកមួយ ដែលនឹងធ្វើការបង្ហាញខ្លួន នៅដំណាច់ឆ្នាំនេះ៕
_______________________
ប្រភព ពី NEWS4KH


0 comments:
Post a Comment