គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:51 AM
ភ្នំពេញ​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១​ ខែ​ ឧសភា​ ឆ្នាំ​២០១៣​ សម្ដេច​កិត្ដិ​ព្រឹទ្ធ​ បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​ កាកបាទក្រហមកម្ពុជា​បាន​ដឹកនាំ​ប្រតិភូ​កាកបាទក្រហមកម្ពុជា​មួយ​ក្រុម​អញ្ជើញ​ ចុះ​ជួប​សួរសុខទុក្ខ​ សំណេះសំណាល​ នាំ​ យក​អំណោយ​សប្បុរសធម៌​កាកបាទ​ ក្រហម​កម្ពុជា​ជា​គ្រឿង​ឧបភោគបរិភោគ​ សម្ភារ​ និង​ថវិកា​ ចែក​ជូន​កុមារ​កំព្រា​ អ្នក​ផ្ទុកមេរោគ​អេ​ដស៍​និង​បុគ្គលិក​អង្គ​ ការ​សង្គ្រោះ​ជន​អស់សង្ឃឹម​មណ្ឌល​ទី​១​ ដែល​មា​នទី​តាំងនៅ​ភូមិ​លិច​វត្ដ​ សង្កាត់​ កំ​បូល​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ព្រមទាំង​ផ្ដល់​អាហារ​មួយ​ពេល​យ៉ាង​ ឈ្ងុ​ញ​ឆ្ងាញ់​ពិសា​ដល់​ពួក​គេ​ផង​ដែ​ រ​។
លោកស្រី​ ឡៅ​ សុ​ខន​ នាយិកា​អង្គ​ ការ​សង្គ្រោះ​ជន​អស់សង្ឃឹម​បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃនេះ​កុមារ​កំព្រា​ អ្នក​ផ្ទុកមេរោគ​ អេ​ដស៍​ និង​បុគ្គលិក​អង្គការ​សង្គ្រោះ​ជន​ អស់សង្ឃឹម​មណ្ឌល​ទី​១​ មាន​ភ័​ព្ទ​សំណាង​ យ៉ាង​ខ្លាំង​ដែល​បាន​ទទួល​វត្ដមាន​របស់​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ មក​សំណេះសំណាល​ ដែល​នេះ​ ជា​កាយវិការ​ដ៏​ប្រពៃ​និង​ជា​ក្ដី​សង្ឃឹម​ របស់​កុមារ​កំព្រា​ អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ និង​បុគ្គលិក​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម​ មណ្ឌល​ទី​១​ទាំងមូល​ ។​
​ក្នុង​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​ ប្រកបដោយ​ក្ដី​នឹករលឹក​អាណិត​ស្រឡាញ់​ ចំពោះ​ក្មួយៗ​ លោកយាយ​ចាស់ៗ​សម្ដេច​ កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ បាន​អញ្ជើញ​មាន​ប្រសាសន៍​សំណេះ​ សំ​ណា​ល​ដោយ​បាន​សម្ដែង​នូវ​ទឹកចិត្ដ​ ចូលរួម​រំលែក​ទុក្ខ​លំបាក​ជួន​ចំពោះ​ក្មួយៗ​ និង​លោកយាយ​ចាស់ៗ​គ្មាន​ទីពឹង​ស្នាក់​ នៅ​អង្គការ​សង្គ្រោះ​ជន​គ្មាន​ទីពឹង​នា​ ពេល​នេះ​ ។​
សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​បាន​កោត​សរ​ សើរ​យ៉ាង​ខ្លាំង​ចំពោះ​វីរភាព​របស់​ លោក​ ម៉ា​រី​ អិ​ន្យ​ ជនជាតិ​កា​ណា​ដា​ជា​ ស្ថាបនិក​របស់​អង្គការ​សង្គ្រោះ​ជន​គ្មាន​ ទីពឹង​ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ដ​ និង​ពេលវេលា​គ្រប់​បែប​យ៉ាង​ដើម្បី​ជួយ​ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្មាន​ទីពឹង​ដោយ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​សម្ដេច​អគ្គ​មហា​ សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​ មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​
សម្ដេច​បញ្ជាក់​ថា​ ការ​រស់រាន​មាន​ ជីវិត​របស់​លោកយាយ​ លោកតា​ និង​ ក្មួយៗ​នា​ពេល​នេះ​ គឺ​បាន​មក​ពី​កិច្ច​ខិតខំ​ ប្រឹងប្រែង​យ៉ាង​ខ្លាំង​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​រំដោះ​ប្រជាពលរដ្ឋ​ឱ្យ​រួច​រស់រាន​មានជីវិត​ ពី​របប​ប្រល័យពូជសាសន៍​ និង​ធ្វើ​ឱ្យ​ កម្ពុជា​មាន​សុខ​សន្ដិភាព​ និង​ការ​អភិវឌ្ឍ​ គ្រប់​បែប​យ៉ាង​ ចេញពី​គំនរ​ផេះ​ផង់​នៃ​ ភ្នក់ភ្លើងសង្គ្រាម​ ។​
អំណោយ​ដែល​នាំ​យក​មក​ចែក​ជូន​ នា​ពេល​នេះ​កាកបាទក្រហមកម្ពុជា​ទទួល​បាន​ពី​ការ​ចូលរួម​ប្រកបដោយ​ទឹកចិត្ដ​ សប្បុរសធម៌​របស់​សប្បុរសជន​គ្រប់​ មជ្ឈដ្ឋាន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ ។​ ថ្វី​ ដ្បិត​ការ​ចែក​ជូន​នា​ពេល​នេះ​មាន​តិច​ តួច​មិន​អាច​ឆ្លើយ​តប​បាន​ទៅ​នឹង​តម្រូវការ​ក៏​ពិតមែនតែ​វា​អាច​ជួយ​សម្រាល​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ក្មួយៗ​ លោកយាយ​ចាស់ជរា​ និង​អ្នក​ផ្ទុកមេរោគ​ អេ​ដស៍​នៅ​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម​ បាន​មួយ​គ្រា​និង​ទាន់​ពេលវេលា​ផង​ដែរ​។​
សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​បាន​ អំពាវនាវ​ឱ្យ​ក្មួយ​កំព្រា​ ឪពុក​ម្ដាយ​នា​ ពេល​នេះ​ត្រូវ​ស្ដាប់​ការ​ទូន្មាន​ប្រៀន​ ប្រដៅ​របស់​លោកគ្រូ​អ្នកគ្រូ​នៅ​ក្នុង​អង្គការ​នៅ​តាម​សាលា​ដោយ​ខិតខំ​រៀនសូត្រ​ ក្រេបជញ្ជក់​យកចំណេះ​វិជ្ជា​ដើម្បី​អនាគត​ ខ្លួនឯង​និង​សង្គម​ជាតិ​និង​ត្រូវធ្វើ​យ៉ាងណា​ជា​គំរូ​ល្អ​ដល់​យុវជន​ដទៃ​ទៀត​ដែល​ដើរ​ តាម​ផ្លូវខុស​ប្រាសចាក​សីលធម៌​ និង​ ច្បាប់​របស់​សង្គម​ជាតិ​ ។​
សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​អំពាវនាវ​ ជំរុញ​ការ​លើកកម្ពស់​ស្មារតី​បំផុស​ទាក់​ ទាញ​ឱ្យ​ក្មួយៗ​ជា​យុវជន​មានការ​ចូលរួម​ទាំងអស់​គ្នា​ប្រកបដោយ​មនសិការ​ថែម​ ទៀត​ក្នុង​ការ​អនុវត្ដ​យុទ្ធសាស្ដ្រ​ប្រមូលផ្ដុំ​កម្លាំង​សរុប​រួម​គ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​អេ​ដស៍​ តាម​រយៈ​ការ​បំផុស​ លើកទឹកចិត្ដ​ឱ្យ​ម្នាក់ៗ​ហ៊ាន​និយាយ​ការ​ ពិត​ពី​ជំងឺអេដស៍​ ជា​ពិសេស​សូមកុំ​ឱ្យ​ មានការ​រើសអើង​ចំពោះ​អ្នក​ផ្ទុកមេរោគ​ អេ​ដស៍​ និង​អ្នក​កើត​អេ​ដស៍​ផ្ទុយ​ទៅ​វិញ​ ត្រូវ​ចេះ​ជួយ​ពួក​គេ​ទាំង​ស្មារតី​និង​សម្ភារ​ដើម្បី​ឱ្យ​ពួក​មាន​ជំនឿ​លើ​ខ្លួនឯង​ ចេះ​ជួយ​ ដល់​ក្រុម​គ្រួសារ​និង​ធ្វើ​អ្វីៗ​ដែល​មាន​ ប្រយោជន៍​ដល់​សង្គម​ ។​
ម្យ៉ាងទៀត​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ បាន​ណែនាំ​ដល់​យុវជន​ទាំងអស់​សូមកុំ​ ភ្លើតភ្លើន​ភ្លេចខ្លួន​ដែល​នាំ​ឱ្យ​ឆ្លង​មេរោគ​អេ​ដស៍​ចូល​ផ្ទះ​បំផ្លាញ​ជីវិត​ខ្លួនឯង​ផង​និង​បំផ្លាញ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​ផង​ និង​បាន​សំណូមពរ​ដល់​បងប្អូន​មាន​ផ្ទុក​ និង​អ្នក​កើត​ជំងឺអេដស៍​ទាំងអស់​ឱ្យ​ចូល​ កាន់តែ​សកម្ម​ថែម​ទៀត​ក្នុង​សង្គម​ជា​ មួយ​និង​ការ​តាំងចិត្ដ​ខ្ពស់​ ដោយ​ប្រែ​ ក្លាយ​ខ្លួន​ពី​អ្នក​បង្ក​ការ​រីក​រាលដាល​មេ​ រោគ​អេ​ដស៍​ក្លាយជា​អ្នក​ជួយ​ទប់ស្កាត់​ដ៏​សកម្ម​នៃ​ការ​រីក​រាលដាល​នៃ​មេរោគ​នេះ​ព្រមទាំង​ធ្វើ​អ្វីៗ​ដែល​ផ្ដល់​ផលប្រយោជន៍​ដល់​ក្រុម​គ្រួសារ​និង​សង្គម​ជាតិ​ ។​
បន្ទាប់​មក​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ រួម​នឹង​ប្រតិភូ​រួម​ ដំណើរ​បាន​ចែក​អំណោយ​ជូន​ដោយ​ផ្ទាល់​ដៃដល់​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម​ មាន​ អង្ករ​២​តោន​,​ មី​៥០​កេស​,​ ត្រីខ​ ២០​កេស​,​ សៀង​១០០​គីឡូក្រាម​,​ ឆៃប៉ូវ​ ១០០​គីឡូក្រាម​,​ ទឹក​សុទ្ធ​១០០​កេស​,​ ផ្លែ​ ប៉ោម​១០​កេស​,​ ផ្លែ​ទំញំងបាយជូរ​២០​ កេស​,​ ក្រូចឃ្វិច​២០​កេស​,​ ផ្លែ​គូលែន​ ២៦០​គីឡូក្រាម​ និង​ថវិកា​៥​លាន​រៀល​។​ ជូន​កុមារ​ និង​សិស្ស​២៩៥​នាក់​ ក្នុង​ម្នាក់ៗ​ ទទួល​បាន​សៀវភៅ​២​ក្បាល​ ប៊ិ​ច​១​ និង​ ថវិកា​៥​ម៉ឺ​៥​ពាន់​រៀល​ ។​ ជូន​លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​ កម្មករ​៧៥​នាក់​ ម្នាក់ៗ​ ទទួល​បាន​ថវិកា​១០​ម៉ឺន​រៀល​ ។​ អ្នក​ផ្ទុក​ មេរោគ​អេ​ដស៍​១១​នាក់​ ម្នាក់ៗ​ថវិកា​៦​ ម៉ឺន​រៀល​ ។​ ជូន​ចាស់ជរា​២៧​នាក់​ ម្នាក់ៗ​ ទទួល​បាន​សំពត់​១​ដុំ​ និង​ថវិកា​១០​ម៉ឺន​រៀល​ ព្រមទាំង​ផ្ដល់​អាហារ​មួយ​ពេល​ដល់​កុមារ​ កំព្រា​ អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ និង​លោក​ យាយ​ចាស់ជរា​គ្មាន​ទីពឹង​សរុប​ទាំងអស់​៥​តុ​ដែល​មាន​បាយ​ ម្ហូប​៤​មុខ​ ផ្លែ​ឈើ​ គ្រប់មុខ​និង​បង្អែម​ត្នោត​មួយ​មុខ​ផង​ដែរ​។​
ថវិកា​និង​កំណាត់​ស​ជា​អំណោយ​ដ៏​ ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​ តេ​ជោ​ ហ៊ុន​ សែន​ និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​ បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ អង្ករ​ស្បៀង​ និង​ សម្ភារ​ជា​អំណោយ​របស់​កាកបាទក្រហម​ កម្ពុជា​ដែល​ទទួល​បាន​ពី​សប្បុរសជន​នានា​។​
បន្ថែម​លើ​នោះ​ដើម្បី​ជួយ​សម្រាល​ ទុក្ខ​លំបាក​ទាំងឡាយ​សម្ដេច​អគ្គ​មហា​ សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​ រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ បាន​ប្រកា​ផ្ដល់​អង្ករ​២​តោន​ និង​ ថវិកា​២​លាន​រៀល​ជា​រៀង​រាល់​ខែ​ដល់​ អង្គការ​សង្គ្រោះ​ជន​គ្មាន​ទីពឹង​ចាប់ពី​ខែ​ មិថុនា​ ឆ្នាំ​២០១៣​តទៅ​ ។​
ដោយ​ចង់​ដឹង​ជាក់ស្ដែង​ពី​ស្ថានភាព​ រស់នៅ​របស់​ក្មួយ​ ជីដូន​ចាស់ជរា​ នៅ​ក្នុង​ អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ និង​ប្រតិភូ​អមដំណើរ​បាន​ទៅ​ពិនិត្យ​ស្រះ​ទឹក​មួយ​កន្លែង​ដែល​ជា​ប្រភព​ទឹក​សម្រាប់​ ប្រើប្រាស់​នៅ​ក្នុង​អង្គការ​ ។​
សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​សម្អាត​ និង​ស្ដារ​ ស្រះ​ទឹក​ឱ្យ​បាន​ស្អាត​ ព្រមទាំង​ស្ថាបនា​ ជើងទេរ​សម្រាប់​ឱ្យ​ក្មួយៗ​ចុះ​ទៅ​ដងទឹក​ បាន​ស្រួល​និង​រក្សា​បាន​អនាម័យ​ និង​បាន​ ទស្សនា​អគារ​ផ្សេងៗ​និង​ទារកដ្ឋាន​ក្នុង​ មណ្ឌល​ទៀត​ផង​ ។​
​បន្ទាប់​មក​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ និង​ប្រតិភូ​អម​ ដំណើរ​បាន​អញ្ជើញ​ដួស​ម្ហូប​និង​បញ្ចុក​ អាហារ​ជូន​កុមារ​កំព្រា​តូចៗ​ប្រកប​ ដោយ​ភាព​ស្និទ្ធស្នាល​បំផុត​ ។​
គួរ​បញ្ជាក់​ថា​ ពិធី​ចុះ​សាកសួរ​សុខទុក្ខ​ សំណេះសំណាល​និង​នាំ​យក​អំណោយ​ សប្បុរសធម៌​កាកបាទក្រហមកម្ពុជា​ ព្រមទាំង​ទទួលទាន​អាហារ​ជាមួយ​អ្នក​ ផ្ទុកមេរោគ​អេ​ដស៍​ កុមារ​កំព្រា​ ចាស់ជរា​ គ្មាន​ទីពឹង​នៅ​អង្គការ​សង្គ្រោះ​ជន​អស់​ ស​ង្ឃឹ​ បាន​បញ្ចប់​ដោយ​សេចក្ដី​រីករាយ​ និង​ស្និទ្ធស្នាល​បំផុត​ ៕
_________________
ប្រភព ពី cambodiapage.info

0 comments:

Post a Comment