គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:06 PM
ភ្នំពេញ​ ៖​ បុរស​ម្នាក់​ស្រវឹងស្រា​ ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ដឹក​ដី​ដែល​ចត​នៅ​ស្ងៀម​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម​បំផុត​ នៅ​ចំណុច​មុខ​ហាង​តា​រិ​ន​ ភូមិ​ ព្រៃវែង​ខាងកើត​ សង្កាត់​ព្រៃវែង​ ខណ្ឌដង្កោ​ កាលពី​វេលា​ម៉ោង​ ២១​ នឹង​ ២០​ នាទី​យប់​ថ្ងៃ​ទី​ ២៧​ ខែឧសភា​ ឆ្នាំ​ ២០១៣​ ។​
​បុរស​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​មានឈ្មោះ​ សួន​ រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​ ៥៥​ ឆ្នាំ​ ស្នាក់​នៅ​ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ។​ សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​ចិន​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​ ញ​-១៣២៣-​ភព​១​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រៃ​ស​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ បំណង​ត្រឡប់​ទៅ​ផ្ទះ​នៅ​សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ស្រាប់តែ​រេ​ចង្កូត​ បុក​គូទ​រថយន្ត​ហ៊ី​យ៉ា​ន​ដាយ​ដែល​ចត​ស្ងៀម​ពេញទំហឹង​ បណ្តាល​ឲ្យ​បុរស​រង​គ្រោះ​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ។​ ចំណែក​ម៉ូតូ​ត្រូវ​ខូចខាត​ការ​ចូល​ទាំងស្រុង​ ។​
​ក្រោយ​ពេល​កើ​ហេតុ​ សាកសព​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរ​ខណ្ឌដង្កោ​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​ឲ្យ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ ជោគជ័យ​





ប្រភព ពី ABC +

0 comments:

Post a Comment