ភ្នំពេញ ៖ ពិធីមង្គលការមួយ នៅក្នុងវិមានសុមង្គលស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលមូលដ្ឋានចុះអន្តរាគមន៍ដោយសារមានភ្ញៀវម្នាក់ជាមិត្តភ័ក្រ របស់កូនកំលោះបានចាប់ឱបរិតកូនក្រមុំនៅមុខកូនកំលោះក្នុងន័យមិត្តភាព ដូចជនជាតិអឺរ៉ុប ប៉ុន្តែត្រូវបានកូនកំលោះប្រច័ណ្ឌទើបបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ៅង ២២ នឹង ៤០ នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៣ ។
តាមប្រភពព័ត៌មានជុំវិញហេតុការណ៍ខាងលើនេះដែលទទួលបានពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ភ្ញៀវម្នាក់ដែលចាប់ឱបកូនក្រមុំស្វាគមន៍ក្នុងពិធីមង្គលការខាងលើនេះ គឺជាភ្ញៀវរបស់កូនកំលោះ ហើយក៏អាចជាអ្នកស្គាល់គ្នា ស្និតស្នាលជាមួយកូនក្រមុំផងដែរ ទើបរូបគេបានចាប់ដៃលាជាមួយកូនកំលោះ រួចហើយចាប់ឱបកូនក្រមុំក្នុងន័យជំរាបលា ពេលទទួលទៀនអាហារក្នុងពិធីមង្គលការរួច បំណងចេញទៅផ្ទះ ប៉ុន្តែគ្រានោះត្រូវបានកូនកំលោះមើលទៅមិនសមភ្នែកក៏កើតមានការប្រច័ណ្ឌរហូតកើតការប្រទូស្តរាយផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ ប៉ុន្តែពេលសមត្ថកិច្ចទៅដល់ភាគីបង្កបានចេញទៅបាត់ផុត។
ជុំវិញបញ្ហាខាងលើនេះអ្នកឃើញហេតុការណ៍ខ្លះបាននិយាយថា ភ្ញៀវម្នាក់ដែលសម្តែងឬក ឱបរិតកូនក្រមុំដូចជនជាតិអឺរ៉ុបជាទង្វើខុសពីទំលៀមទំលាប់ខ្មែរហើយ ទើបបានជាកូនកំលោះ មានការប្រច័ណ្ឌ ស្ទើរផ្ទុះហិង្សាកើតឡើង ។ យ៉ាងណាក៏ដោយកូនកំលោះនឹងកូនក្រមុំមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយសុំចូលរួមរក្សាកិត្តិយសដល់កូនអាពាហ៍ពិពាហ៍ក្នុងពិធីខាងលើ ៕ ជោគជ័យ
ប្រភព ពី ABC +



0 comments:
Post a Comment