គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:25 PM
ខេត្ដ​រតនគីរី​ ៖​ ស្ដ្រី​ជនជាតិ​វៀតណាម​ ម្នាក់​បាន​ព្យាយាម​លោតទឹក​សម្លាប់​ខ្លួន​ ព្រោះតែ​បាត់​ប្ដី​ពី​ផ្ទះ​ចំនួន​១០​ថ្ងៃ​ដោយ​ពុំ​ ដឹង​មូលហេតុ​ ប៉ុន្ដែ​ការ​ប៉ុន​ប៉ុង​សម្លាប់​ ខ្លួន​របស់​ស្ដ្រី​រូប​នេះ​មិន​បាន​សម្រេច​ទេ​ គ្រា​ដែល​មាន​ប្រជាពលរដ្ឋ​រារាំង​ និង​ ពន្យល់​កុំឱ្យ​គិត​ខ្លី​ចង់​សម្លាប់​ខ្លួន​បែប​នេះ​។​ ​ករណី​ស្ដ្រី​ជនជាតិ​វៀតណាម​ប៉ុន​ប៉ុង​ លោតទឹក​សម្លាប់​ខ្លួន​នេះ​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៣​ ស្ថិត​នៅ​ភូមិ​-​សង្កាត់​បឹង​ កន្សែង​ ក្រុង​បាន​លុង​ ។​
​ស្ដ្រី​រង​គ្រោះ​ដៃ​ជូត​ទឹកភ្នែក​បណ្ដើរ​បាន​ ឱ្យ​ដឹង​ថា​ នាង​មានឈ្មោះ​ស្រី​ពេជ្រ​ ហៅ​ ស្រី​ពៅ​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​វៀតណាម​ មានមុខ​របរ​ស៊ីឈ្នួល​កាប់​សាច់​ខ្វៃ​លក់​ឱ្យ​គេ​ ។​ ស្រី​ពេជ្រ​បានឱ្យ​ដឹង​ថា​ ប្ដី​របស់​ នាង​ដែល​បាន​បាត់​ខ្លួន​ទៅ​នោះ​ឈ្មោះ​ដា​ រ៉ា​ក់​ អាយុ​៣៤​ឆ្នាំ​ ជា​ជនជាតិ​វៀតណាម​ ដូច​គ្នា​មានមុខរ​បរជា​កម្មករ​សំណង់​ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ក្រោយ​មន្ទីរពេទ្យ​ បង្អែក​ខេត្ដ​រតនគីរី​ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​ ស្វាយ​ សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង​ ខេត្ដ​រតនគីរី​ ។​
​ស្ដ្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ មូលហេតុ​ ដែល​នាង​ចង់​មក​លោតទឹក​សម្លាប់​ខ្លួន​នៅ​បឹង​កន្សែង​ព្រោះតែ​នាង​បាត់​ប្ដី​ជាទី​ ស្រឡាញ់​អស់​រយៈពេល​១០​ថ្ងៃ​មក​ហើយ​ ពុំ​មាន​ដំណឹង​អ្វី​សោះ​ ។​ ស្ដ្រី​រូប​នេះ​បាន​ ឱ្យ​ដឹង​ដែរ​ថា​ នាង​និង​ប្ដី​បាន​រៀប​ការ​ជា​ មួយ​គ្នា​អស់​រយៈ​៦​ឆ្នាំ​មក​ហើយ​ពុំដែល​ មាន​ជម្លោះ​ធំដុំ​នឹង​គ្នា​ម្ដងណា​ទេ​ ស្រាប់​ តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៣​ ប្ដី​របស់​ខ្លួន​បាន​ឡើង​ជិះ​ម៉ូតូ​ទៅ​ធ្វើ​ជាង​ សំណង់​ដូច​សព្វមួយដង​គ្រា​ដែល​នាង​ អង្គុយ​នៅ​ក្នុងផ្ទះ​ ។​ ចាប់តាំងពី​ប្ដី​ចេញ​ ទៅ​រហូត​មក​ដល់​ថ្ងៃ​ទី​២៩​ ខែឧសភា​ ពុំ​ ឃើញ​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ទេ​ មិន​តែ​ ប៉ុណ្ណោះ​សូ​ម្បី​ទូរស័ព្ទ​ក៏​នាង​តេ​មិន​ចូល​ ដែរ​ ។​ ស្ដ្រី​រូប​នេះ​បាន​បន្ដ​ថា​ ក្នុង​អំឡុង​ ពេល​បាត់​ប្ដី​នាង​បាន​ដើរ​រក​គ្រប់​ទីកន្លែង​  និង​កន្លែង​ដែល​ប្ដី​ធ្លាប់​ទៅ​ តែ​ពុំ​មាន​ដំណឹង​ ទាល់តែ​សោះ​ ។​
​ស្ដ្រី​រូប​នេះ​បាន​បញ្ជាក់​ថា​ ប្ដី​របស់​ នាង​ពុំដែល​បាត់់​ខ្លួន​ដូចនេះ​ទេ​ និង​ពេល​ ទៅ​ធ្វើការ​ជា​ជាងសំណង់​ក្នុង​មួយ​ថ្ងៃ​២-៣​ ដង​­​បាន​ទូរស័ព្ទ​ទាក់ទង​គ្នា​ ហើយ​អ្វី​ធ្វើ​ឱ្យ​ រូប​នាង​ចង់​មក​លោតទឹក​សម្លាប់​ខ្លួន​  ព្រោះតែ​ប៉ុន្មាន​ថ្ងៃនេះ​មាន​ព័ត៌មាន​ថា​ គេ​ប្រទះ​ឃើញ​បុរស​ម្នាក់​ស្លាប់​នៅ​ឯ​ស្រុក​ កូន​មុំ​ ទើប​គិត​ថា​ បុរស​ដែល​ស្លាប់​នោះ​ គឺជា​ប្ដី​របស់​ខ្លួន​។​ ស្ដ្រី​ជនជាតិ​វៀតណាម​ រូប​នេះ​បាន​បន្ថែម​ថា​ នាង​មិន​អាច​រស់​ នៅ​ដោយ​គ្មាន​ប្ដី​បាន​ទេ​ ហើយ​ការ​ដែល​ បាត់​ប្ដី​នាង​មានការ​ខ្វល់ខ្វាយ​ និង​បារម្ភ​ ជា​ខ្លាំង​បាយ​មិន​នឹក​ទឹក​មិន​ស្រេក​នឹក​តូច​ ចិត្ដ​អស់សង្ឃឹម​ក្នុង​ជីវិត​ជាមួយនឹង​ភាព​ សោត​សៅ​រាល់ថ្ងៃ​យប់​ ទើប​សម្រេចចិត្ដ​ ចង់​ធ្វើ​អត្ដឃាត​លោតទឹក​សម្លាប់​ខ្លួន​បែប​នេះ​ ៕
_________________
ប្រភព ពី cambodiapage.info

0 comments:

Post a Comment