គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

4:14 AM
ខេត្ដកំពង់ស្ពឺ​ ៖​ គ្រូពេទ្យ​ក្រៅ​ក្របខ័ណ្ឌ​ ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រោយ​ ពេល​គ្រូពេទ្យ​រូប​នោះ​ចាក់​សេរ៉ូម​បុរស​ ម្នាក់​បណ្ដាល​ឱ្យ​ប្រកាច់​ស្លាប់​ កាលពី​ វេលា​ម៉ោង​៥​និង​២០​នាទី​ ថ្ងៃ​ទី​៣០​ ខែ​ឧសភា​ ឆ្នាំ​២០១៣​ នៅផ្ទះ​ជន​រង​គ្រោះ​ ស្ថិត​ក្នុងភូមិ​ដក់ពរ​ សង្កាត់​ស្វាយ​ក្រវាន់​ ក្រុង​ច្បារមន​ ។​
​ជន​រង​គ្រោះ​មានឈ្មោះ​ណឹ​ប​ ចាន់​លាន​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ មុខរបរ​ធ្វើស្រែ​ ចំណែកឯ​គ្រូពេទ្យ​ក្រៅ​ក្របខ័ណ្ឌ​មាន​ ឈ្មោះ​ស៊ុំ​ និ​ ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ រស់​ នៅ​ភូមិ​ជាមួយ​ជន​រង​គ្រោះ​ ។​
​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​មាន​ អាការ​អស់កម្លាំង​ ហើយ​ក៏​បាន​ហៅ​គ្រូ​ ពេទ្យ​រូប​នោះ​ឱ្យមក​ចាក់​សេរ៉ូម​ លុះ​ដាក់​ បាន​បន្ដិច​ក្រោយមក​ក៏​ស្រាប់តែ​ជន​រង​ គ្រោះ​ខ្សោយៗ​ទៅ​ និង​បាន​ដាច់ខ្យល់​ស្លាប់​ តែ​ម្ដង​ ។​ ក្រោយ​កើតហេតុ​ញាតិ​មិត្ដ​បង​ ប្អូន​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ ហើយ​ សមត្ថកិច្ច​ដែល​មាន​ទាំង​នគរបាល​បច្ចេក​ ទេស​ គ្រូពេទ្យ​ខេត្ដ​ និង​ព្រះរាជអាជ្ញា​រង​ សឿ​ ឡង​ឌី​ ចូលរួម​ពិនិត្យ​សព​ផង​ដែរ​ ។​
​មានការ​លើក​ឡើង​ថា​ គ្រូពេទ្យ​ឯកជន​ ក្រៅ​ក្របខ័ណ្ឌ​រូប​នេះ​ទំនងជា​ប្រើប្រាស់​ថ្នាំ​ ខុស​បច្ចេកទេស​ ព្រោះតែ​គាត់​មិន​បាន​ សិក្សា​ផ្នែក​វិជ្ជាពេទ្យ​ត្រឹមត្រូវ​(​ចេះ​ពេទ្យ​ ជំនាន់​ប៉ុ​ល​ពត​)​ ទើប​បណ្ដាល​ឱ្យ​ជន​រង​ គ្រោះ​ប្រតិកម្ម​ថ្នាំ​រហូត​ប្រកាច់​ស្លាប់​ បាត់បង់​ជីវិត​បែប​នេះ​ ។​
​បើ​ទោះជា​មានការ​សន្និដ្ឋាន​បែប​នេះ​ ក្ដី​ ក៏​មិន​ទាន់​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ ហ៊ាន​អះអាង​បញ្ជាក់​ពី​មូលហេតុ​ពិត​នៃ​ ការ​ស្លាប់​នេះ​ដែរ​ ដោយ​រង់ចាំ​ស្រាវជ្រាវ​ ពី​គ្រូពេទ្យ​ឯកទេស​សិន​ទើប​អាច​យក​ជា​ ការ​បាន​ ។​
​លោក​សម​ សាក់​ នាយការិយាល័យ​ ព្រហ្មទណ្ឌ​ខេត្ដ​បានឱ្យ​ដឹង​ថា​ គ្រូពេទ្យ​ឯក​ ជន​រូប​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​ ៣១​ ខែឧសភា​ ឆ្នាំ​២០១៣​ និង​បាន​នាំ​មក​ កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ដើម្បី​ សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​ បន្ដ​តាម​នីតិវិធី​ ៕
________________
ប្រភព ពី  cambodiapage.info 

0 comments:

Post a Comment