គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:35 PM
ខេត្ដកណ្ដាល​ ៖​ យុវជន​ ឆេ​ង​ រិ​ទ្ធី​ អាយុ​២០​ឆ្នាំ​ ជា​កសិករ​នៅ​ភូ​មិច​ន្ល​ក់​ក្រៅ​ ឃុំ​ គគីរ​ ស្រុក​កៀនស្វាយ​ ខេត្ដកណ្ដាល​ បាន​ លេបថ្នាំ​សម្លាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​២១​ ខែ​ ឧសភា​ ឆ្នាំ​២០១៣​ ដោយសារ​ខឹង​ម្ដាយ​សួរនាំ​រក​លុយ​៥​ម៉ឺន​រៀល​ ។​

​ឪពុក​ជន​រង​គ្រោះ​ឈ្មោះ​ ឈ​ន​ ឆេ​ង​ អាយុ​៥២​ឆ្នាំ​ ម្ដាយ​ឈ្មោះ​ ស្មាន់​ ចាន់​ អាយុ​៥១​ឆ្នាំ​ ជា​កសិករ​ មាន​ទីលំនៅ​ បច្ចុប្បន្ន​នៅ​ភូ​មិច​ន្ល​ក់​ក្រៅ​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ។​
​តាម​សម្ដី​ស្ដ្រី​ជា​ម្ដាយ​ឱ្យ​ដឹង​ថា​ មុន​ពេល​កូន​លេបថ្នាំ​សម្លាប់​ខ្លួន​គាត់​បាត់​លុយ​ ៥​ម៉ឺន​រៀល​ ពេល​នោះ​ក៏​សួរ​ទៅ​កូនប្រុស​ ថា​“​កូន​ឯង​មាន​យក​លុយ​៥​ម៉ឺន​រៀល​ទេ​…?”​ គ្រាន់តែ​ម្ដាយ​សួរ​ប៉ុណ្ណឹង​ស្រាប់តែ​កូន​ ប្រុស​របស់​គាត់​មិន​និយាយ​ស្ដី​អ្វី​ទាំងអស់​  ហើយ​ក៏​រត់​ចេញពីផ្ទះ​ទៅ​កន្លែង​ដាំ​បន្លែ​ បាត់​ ។​ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ មាន​ក្មេង​ប្រាប់​គាត់​ថា​ “​កូន​មីង​ផឹកថ្នាំ​ បាញ់​សណ្ដែក​សម្លាប់​ខ្លួន​ទៅ​ហើយ​”​ ។​
​ស្ដ្រី​រូប​នេះ​បន្ដ​ទៀត​ថា​ បន្ទាប់​ពី​ឮ​ ក្មេង​ក្នុងភូមិ​ប្រាប់​ដូច្នេះ​ បងប្អូន​កូនក្មួយ​ ក៏​នាំ​គ្នារ​ត់ទៅ​គ្រាហ៍​យក​កូន​គាត់​ទៅ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ ។​ ករណី​លេប​ ថ្នាំ​សម្លាប់​ខ្លួន​នេះ​ដែរ​បងប្អូន​ជន​រង​គ្រោះ​ បាន​និយាយ​ថា​ មុន​ពេល​យក​ជន​រង​គ្រោះ​ មក​មន្ទីរពេទ្យ​បង្អែក​ស្រុក​កៀនស្វាយ​គឺ​ គេ​បាន​នាំ​មក​គ្លីនិក​ឯកជន​នៅ​ផ្សារ​គគីរ​ ឱ្យ​ជួយ​ព្យាបាល​ ប៉ុន្ដែ​គ្លីនិក​ឯកជន​បាន​ រុញ​ឱ្យទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​វិញ​ ។​ ពេល​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ មន្ទីរ​ ពេទ្យ​ស្រុក​ក៏​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​ មិត្ដភាព​ខ្មែរ​-​សូ​វៀត​(​ពេទ្យ​រុ​ស្ស៊ី​)​ ហើយ​ គ្រូពេទ្យ​ប្រាប់​ថា​ ជន​រង​គ្រោះ​មាន​សភាព​ សភាព​ធ្ងន់ធ្ងរ​ ។​
​បងប្អូន​ជន​រង​គ្រោះ​បាន​ប្រាប់​ទៀត​ថា​ យុវជន​ ឆេ​ង​ រិ​ទ្ធី​ កន្លង​ទៅ​ធ្លាប់​លេបថ្នាំ​ សម្លាប់​ខ្លួន​ម្ដង​រួច​មក​ហើយ​ ប៉ុន្ដែ​លើក​ ទី​២​នេះ​មិន​ទាន់​ដឹង​ថា​ ចេតនា​ប៉ង​អត្ដ​ ឃាតខ្លួន​របស់​យុវជន​ ឆេ​ង​ រិ​ទ្ធី​ បាន​ សម្រេច​ឬ​មិន​សម្រេច​នោះ​ឡើយ​ ។​ ដ្បិត​ ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​ មន្ទីរពេទ្យ​នៅឡើយ​ ៕
ប្រភព ពី​ cambodiapage.info

0 comments:

Post a Comment