គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

3:21 AM
​ភ្នំពេញៈ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ នឹង​មិន​បង្អង់​ដៃ​ចាត់ការ​តាម​ផ្លូវច្បាប់​ចំពោះ​ព្រះ​អង្គ​ម្ចាស់​ ​ ប្រសិនបើ​ព្រះ​អង្គ​មិន​ព្រម​ធ្វើការ​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​ក្នុ​រយៈពេល​៧​នេះ​។​
​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ មួយ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ នា​ព្រឹក​ថ្ងៃ​ទី​២២​ឧសភា​នេះ​ លោក​ ឱម​យិ​ន​ទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ព្រមាន​ជា​លើក​ទី​៣​ ចំពោះ​ព្រះ​អង្គ​ ម្ចាស់​ ស៊ី​សុវត្ថិ​ ធ​ម្មិ​កោ​អតីត​លេខា​ផ្ទាល់​អ​តី​ព្រះ​មហា​ក្ស​ត​ ព្រះ​បរមកោដ្ឋ​ ថា​ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ប្រសិនបើ​ព្រះ​អង្គ​នៅ​តែ​រឹងរូស​មិន​ព្រម​ធ្វើការ​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​ក្នុ​រយៈពេល​៧​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​២០​ដល់​ ដល់​ថ្ងៃ​ទី​២៦​ឧសភា​ឆ្នាំ​ ២០១៣​។​
ព្រះ​អង្គ​ម្ចាស់​ ស៊ី​សុវត្ថិ​ ធ​ម្មិ​កោ​
​លោក​ បន្ត​ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្វើ​បែប​នេះ​ គ្រាន់តែ​ធ្វើ​ទៅ​តាម​អ្វី​ដែល​ច្បាប់​បាន​ចែង​ប៉ុណ្ណោះ​ គ្មាន​ចេតនា​ណាមួយ​បង្ខិតបង្ខំ​ទ្រង់​ឡើយ​ ម្យ៉ាងវិញទៀត​ចង់​ជួយ​ព្រះ​អង្គ​ធ​ម្មិ​កោ​វិញ​ទេ​។​ នៅ​ក្នុង​លិខិត​ព្រមាន​ដល់​ព្រះ​អង្គ​ម្ចាស់​ ស៊ី​សុវត្ថិ​ធ​ម្មិ​កោ​ ដែល​ចេញ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ថ្ងៃ​ទី​២០​ខែ​ ឧសភា​នេះ​ បាន​រំលឹក​ថា​ ប្រសិនបើ​ទ្រ​ង​មិន​ព្រម​ធ្វើការ​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​នោះ​ ព្រះ​អង្គ​ម្ចាស់​ ស៊ី​សុវត្ថិ​ធ​ម្មិ​កោ​ និង​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា​៣៨​ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ អាច​ជាប់​ពន្ធនាគារ​ មួយ​ខែ​ទៅ​មួយ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​សែន​រៀល​ទៅ​ពីរ​លាន​រៀល​ ហើយ​ត្រូវ​បង្ខំ​ឱ្យ​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​ទៀត​ ហើយ​បើ​រឹងរូស​មិន​ព្រម​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​ទៀត​ត្រូវ​ផ្តន្ទាទោស​ទ្វេ​ដង​។​
​សូម​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ​ មាន​មន្ត្រី​ជាប់​កាតព្វកិច្ច​ចំនួន​ជិត​ ៣​ ម៉ឺន​នាក់​ បាន​ប្រកាស​ទ្រព្យសម្បត្តិ​ ក្នុង​នោះ​មាន​មន្ត្រីរាជការ​ក្នុង​ក្រសួងព្រះបរមរាជវាំង​ចំនួន​១៤៨​ អង្គ​/​នាក់​៕​ ដោយចេ​ម​ ហួត​
ប្រភពពី ​ABC +

0 comments:

Post a Comment