គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:08 AM

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ព្រមាន​ចាត់​វិធាន​ការ​ចាប់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដាក់​ទោស​តាម​ផ្លូវ​ច្បាប់ ដោយសារ​តែ​ព្រះអង្គ​មិន​ប្រកាស​ទ្រព្យ​សម្បត្តិ​កាល​ពី​សប្ដាហ៍​មុន។ ឥឡូវ ព្រះអង្គម្ចាស់ ធម្មិកោ បាន​ប្រកាស​ទ្រព្យ​សម្បត្តិ​រួច​ហើយ ហើយ​ព្រះអង្គ​ក៏​បាន​សម្រេច​លា​ចាក​ពី​តួនាទី​ក្នុង​ព្រះរាជវាំង​ផង​ដែរ។ ចុចស្តាប់
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បញ្ជាក់​នៅ​ថ្ងៃ​ទី២៦ ឧសភា ថា ព្រះអង្គ​នឹង​ផ្ញើ​ចុតហ្មាយ​មួយ​ទៅ​ព្រះ​មហាក្សត្រី​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី២៩ ខែ​ឧសភា ដើម្បី​លា​ឈប់​ពី​តួនាទី​ជា​ព្រះរាជ​លេខា​ផ្ទាល់​របស់​សម្ដេចម៉ែ និង​ផ្តាច់​ខ្លួន​ចេញ​ទាំង​ស្រុង​ពី​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ។
ព្រះអង្គ​ពន្យល់​ពី​មូលហេតុ​ដែល​លា​ឈប់​ថា ដោយសារ​តែ​ព្រះអង្គ​ចង់​ឲ្យ​ស្ថាប័ន​ព្រះមហាក្សត្រ​ជា​ស្ថាប័ន​ឯករាជ្យ មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ និង​មិន​ចង់​ឲ្យ​អ្នក​នយោបាយ​អូស​ទាញ​ស្ថាប័ន​ព្រះមហាក្សត្រ ឬ​បញ្ចេញ​ព្រះនាម​ព្រះមហាក្សត្រ ឬ​ព្រះនាម​របស់​ព្រះ​មហាក្សត្រី មក​ក្នុង​ឆាក​នយោបាយ​ទេ។ មួយ​វិញ​ទៀត ការ​ផ្តាច់​ខ្លួន​ចេញ​ពី​ស្ថាប័ន​ព្រះមហាក្សត្រ ក៏​ដើម្បី​ឲ្យ​ព្រះអង្គ​អាច​ចូលរួម​ប្រឡូក​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ បាន ១០០%៖ «ខ្ញុំ​ការពារ​ព្រះ​កិត្តិនាម​ព្រះ​កិត្តិយស​របស់​លោក ហេតុ​ហ្នឹង​ហើយ បាន​ខ្ញុំ​សម្រេច​ចិត្ត​ផ្តាច់​ខ្លួន​ចេញ​ពី​ព្រះរាជ​ខុទ្ទកាល័យ ហើយ​និង​ពី​ព្រះរាជ​លេខា​ផ្ទាល់​របស់​សម្ដេចម៉ែ ដើម្បី​ចូល​មក​បម្រើ​គណបក្ស​សង្គ្រោះ​ជាតិ»
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ព្រះសីហនុ សម្រាប់​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ខាង​មុខ។ ចុចអានបន្ត

ប្រពភ RFA

0 comments:

Post a Comment