គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:12 AM

និស្សិត​ឆ្នាំ​បញ្ចប់​ការ​សិក្សា​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៦ ខែ​ឧសភា ថា​ពួក​គាត់​ដែល​នាំគ្នា​មក​ជួប​ប្រជុំ​គ្នា​ថ្ងៃ​នេះ គឺ​ទាមទារ​ដាក់​ញត្តិ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំ​ឲ្យ​លោក​ជួយ​សម្រួល​ទៅ​ក្រសួង​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គាត់​បាន​ទទួល​សិទ្ធិ​ប្រឡង​បញ្ចប់​សញ្ញាបត្រ​ពេទ្យ ដោយ​អះអាង​ថា កន្លង​មក​មាន​និស្សិត​ខ្លះ​បាន​រៀន​ចប់ ១​ឆ្នាំ ឬ​អ្នក​ខ្លះ​ទៀត​ចប់ ២​ឆ្នាំ​ហើយ​មិន​បាន​ប្រឡង។
និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ទូទៅ លោក គឹម វណ្ណៈ ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់ ដែល​បញ្ចប់​ការ​សិក្សា​ពី​ឆ្នាំ​២០១២ មាន​ប្រសាសន៍​ថា ក្រុម​និស្សិត​ពេទ្យ​ដែល​នាំគ្នា​តវ៉ា​នេះ ដោយសារ​មាន​និស្សិត​ចំនួន​ពីរ​ជំនាន់ គឺ​ជំនាន់​ទី៦ និង​ជំនាន់​ទី៧ ប៉ុន្តែ​ពួក​គាត់​មិន​ទាន់​ត្រូវ​បាន​សាលា​រៀបចំ​ឲ្យ​ពួក​គាត់​ប្រឡង​នៅ​ឡើយ។ លោក គឹម វណ្ណៈ បញ្ជាក់​ថា និស្សិត​ទាំង​ពីរ​ជំនាន់​ចំនួន​ប្រហែល​ជា ៧០០​នាក់។
លោក គឹម វណ្ណៈ មាន​ប្រសាសន៍​បន្ត​ថា ការ​រង់ចាំ​ចំណាត់​ការ​របស់​សាលា​ស្នើ​ទៅ​ក្រសួង​ពាក់ព័ន្ធ សុំ​ឲ្យ​ចាត់​ចែង​កម្មវិធី​ប្រឡង​ជូន​ពួក​គាត់ ហាក់​ដូច​ជា​យូរ​ពេក​ហើយ ដូច្នេះ​ពួក​គាត់​មិន​អាច​រង់ចាំ​បាន ទើប​ពួក​គាត់​ជួបជុំ​គ្នា​ធ្វើ​កូដកម្ម​ចំនួន ២​ថ្ងៃ ដើម្បី​សុំ​សាលា​រួសរាន់​ចាត់​វិធាន​ការ​នេះ​ជូន​និស្សិត​បញ្ចប់​ការ​សិក្សា​ទាំងអស់ ឲ្យ​ពួក​គាត់​បាន​ប្រឡង​បញ្ចប់​ការ​សិក្សា។
ឆ្លើយ​តប​នឹង​ការ​តវ៉ា​របស់​និស្សិត​នេះ សកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ លោក សឿន សម្បត្តិ ពន្យល់​ថា ភាគី​សាលា​បាន​ស្នើ​ទៅ​ក្រសួង​ជួយ​សម្រួល​ការងារ​នេះ រៀបចំ​ចាត់​ចែង​ឲ្យ​និស្សិត​បញ្ចប់​ការ​សិក្សា​បាន​ទទួល​ឱកាស​ប្រឡង​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ថា ថ្ងៃ​ណា​នោះ​ទេ។
សាកលវិទ្យាល័យ​អន្តរជាតិ ជា​សាកលវិទ្យាល័យ​ឯកជន​ដែល​បាន​ទទួល​សិទ្ធិ​ក្នុង​ការ​បើក​បង្រៀន​ផ្នែក​ពេទ្យ។ គេ​សង្កេត​ឃើញ​ថា ប្រទេស​កម្ពុជា ហាក់​មាន​សាលា​ឯកជន​តិចតួច​ដែល​បាន​ទទួល​សិទ្ធិ​បើក​បង្រៀន​ឯកទេស (ជំនាញ) ផ្នែក​ពេទ្យ។
លោក គឹម វណ្ណៈ មាន​ប្រសាសន៍​ថា បន្ទាប់​ពី​លោក​ជា​តំណាង​និស្សិត​ធ្វើ​កូដកម្ម លោក​បាន​ជួប​ជជែក​ជាមួយ​អភិបាល​រង​រាជធានី​ភ្នំពេញ តាម​ទូរស័ព្ទ។ លោក​បញ្ជាក់​ថា លោក​អភិបាល​រង​រាជធានី​ភ្នំពេញ សុំ​ឲ្យ​ក្រុម​និស្សិត​បញ្ឈប់​ការ​ធ្វើ​កូដកម្ម ដោយ​សន្យា​ថា​នា​ថ្ងៃ​ស្អែក លោក​អនុញ្ញាត​ឲ្យ​តំណាង​និស្សិត​ចូល​ជួប និង​នាំ​យក​ញត្តិ​របស់​និស្សិត​ដាក់​ជូន​គណៈរដ្ឋមន្ត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ប្រពភ RFA

0 comments:

Post a Comment