ខេត្ដរតនគិរី ៖ រថយន្ដបែនមួយគ្រឿង របស់ម្ចាស់យានដ្ឋានលាងរថយន្ដយីហោ មានលាភ ចតចោលនៅចិញ្ចើមផ្លូវខ្វះ ការប្រុងប្រយ័ត្នបានរអិលថយក្រោយឆ្លង កាត់ទទឹងផ្លូវពីម្ខាងទៅម្ខាង បានបង្កទៅ បករថយន្ដមន្ដ្រីតុលាការខេត្ដរតនគិរីម្នាក់ រងការខូចខាតយ៉ាងធ្ងន់ រួចបន្ដទៅបុក កម្មករលាងរថយន្ដមិនទាន់គ្រប់អាយុ ម្នាក់ទៀតក្នុងយានដ្ឋានបណ្ដាលឱ្យរងរបួស ធ្ងន់ផងដែរ ។
ហេតុការណ៍ធ្វេសប្រហែសពីម្ចាស់ យានដ្ឋានខាងលើនេះបានកើតឡើងនៅ ម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែឱ្យសភា ឆ្នាំ ២០១៣ នៅចំណុចយានដ្ឋានលាងរថយន្ដ មានលាភ មានទីតាំងឋិតនៅម្ដុំមុខមន្ទីរ ព័ត៌មានខេត្ដរតនគិរី ក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្ដ រតនគិរី ។
រថយន្ដបែនជារបស់ម្ចាស់យានដ្ឋាន ជាប្រភេទរថយន្ដយីឌុប ពាក់ស្លាកលេខ រតនគិរី 3A-0088 រីឯរថយន្ដរងការខូច ខាតល្វែងខាងក្រោយរបស់មន្ដ្រីតុលាការ សាលាខេត្ដរតនគិរី ម៉ាករ៉េវហ្វ័រ ពណ៌ ក្រហម ពាក់ស្លាកលេខភ្នំពេញ 2D-4466 ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្ដមន្ដ្រីតុលាការបាន បើកចូលមកលាងក្នុងយានដ្ឋាន មានលាភ ហើយពេលកម្មករបាញ់ទឹកលាងរួច ក៏យក រថយន្ដមកចតដើម្បីជូតនៅក្នុងយានដ្ឋាន ស្រាប់តែរថយន្ដបែនចតស្ងៀមនៅខាង មុខយានដ្ឋានប៉ែកម្ខាងផ្លូវ មិនដឹងថា មូលហេតុអ្វី ក៏រអិលកង់ថយក្រោយឆ្លង ទទឹងផ្លូវមកបុករថយន្ដមន្ដ្រីតុលាការ និងកម្មករកំពុងតែជូតសម្អាត បណ្ដាល ខូចខាតស្ទេចគូទក្រោយទាំងស្រុង និងរួញ រួចទៅបុកក្មេងប្រុសឈ្មោះ វី អាយុទើប តែ១៥ឆ្នាំ ជាកម្មករលាងរថយន្ដគាបជាប់ ទៅនឹងរបងថ្ម បណ្ដាលឱ្យរងរបួូសជើង ទាំង២ធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ពាក់ព័ន្ធករណីខាងលើនេះ ម្ចាស់យាន ដ្ឋានលាងរថយន្ដយីហោមានលាភដែល គេស្គាល់ឈ្មោះ ថាវរី អាយុ៤១ឆ្នាំ កំពុង ខ្វាត់ខ្វែងដៃជើសសុំជាមួយម្ចាស់រថយន្ដ និងខិតខំបិទបាំងព័ត៌មានបង្កឱ្យរបួស កម្មករធ្វើយ៉ាងណាឱ្យរួចចផុតពីសំណាញ់ ច្បាប់គ្រប់យ៉ាង កម្មករម្នាក់មិនទាន់គ្រប់ អាយុនៅឡើយ ត្រូវបានរំលោភពលកម្ម និងបណ្ដាលឱ្យងរបួសទៀត តើច្បាប់នឹង មានវិធានការចំពោះរឿងខាងលើនេះ បែបណា ? ៕
ប្រពភ ពី cambodiapage.info


0 comments:
Post a Comment