ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ចាប់ឃាត់ខ្លួនយកមកកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពកាច់កម៉ូតូហ្វីណូមួយគ្រឿងដែលចតស្ងៀម នៅក្នុងវត្តថាន់ តាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ៥នឹង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យដែលឃាត់ខ្លួនខាងលើ បានដើរឆ្លងកាត់វត្តខាន់ ខណៈនោះរូបគេបានឃើញស្ត្រីម្នាក់ចតម៉ូតូហ្វីណូមួយគ្រឿង ចោលនៅក្នុងវត្ត ទំនងទើបជនសង្ស័យ បានធ្វើសកម្មភាពកាច់កម៉ូតូបម្រុងនឹងជិះរត់គេចខ្លួន ត្រូវប្រជាពលរដ្ឋឃើញទាន់ស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ដែលកំពុងដើរល្បាត ចុះមកពួនស្ទាក់ចាប់បានជនសង្ស័យភ្លាមៗតែម្តង។ ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យខាងលើនេះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក៏បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅឃុំបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដោយយោងទៅតាមចម្លើយសារភាពនឹងពាក្យបណ្តឹងរបស់ម្ចាស់ម៉ូតូ៕ដោយ ជោគជ័យ
ប្រភព http://abcnonstop.net/

0 comments:
Post a Comment