ភំ្នពេញៈ អតីតមេធាវីលោក ដេវីដ ឆាយណាវា នៅព្រឹកថ្ងៃព្រហស្បតិ៍ ត្រូវបានសាលាឧទ្ធរណ៍ សម្រេចឲ្យរួចខ្លួនពីបទចោទប្រើអំពើហិង្សាក្នុងករណីដីធ្លីមួយ នៅខេត្តព្រះសីហនុ កាលពីឆ្នាំ ២០០៧។
លោកស្រី ចាន់ ម៉ាឌីណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធណ៍បានថ្លែងថា សាលាឧទ្ធរណ៍សម្រេចឲ្យ ជនជាប់ចោទ ដេវិដ ឆាយណាវា ជាពាណិជ្ជករ រួចផុតពីបទចោទពី បទប្រើអំពើហិង្សា ក្នុងករណីដីធ្លីមួយ នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី៩ខែមិថុនា ឆ្នាំ២០០៧។
លោកស្រីបន្តថា៖« សម្រេចឲ្យ ដេវីដ ឆាយណាវារួចខ្លួនពីបទចោទ។ បដិសេធសាលក្រមសាលាដំបូងខេត្តព្រះសីហនុ។ បើកសិទ្ធិប្តឹងសារទុក្ខតាមកំណត់ច្បាប់»។
លោកស្រីបន្តថា សាលាដំបូងខេត្តព្រះសីហនុបានយករឿងក្តីនេះមកធ្វើការជម្រះ ហើយប្រកាសសាលក្រម នៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១១ ផ្តន្ទាទោស ដេវិដ ឆាយណាវា ដាក់ពន្ធនាគារ ១ឆ្នាំ និងបង្គាប់ឲ្យសងសំណងទៅជនរងគ្រោះ ២០លានរៀល ពីបទប្រើអំពើហិង្សា។
____________________
ប្រភព ពី cambodiapage.info


0 comments:
Post a Comment