ក្រុមយុវជនសន្តិភាពប្រមាណជា ៣០នាក់ នៅរសៀលម៉ោង៣ថ្ងៃសុក្រនេះ នឹងចុះចែកផ្កាដល់កងទ័ព ក្នុងគោលបំណងចង់បានសន្តិភាព ខណៈគណបក្សសង្គ្រោះជាតិ នឹងធ្វើមហាបាតុកម្មនៅថ្ងៃសៅរ៍ស្អែកនេះ។
សមាជិកក្រុមយុវជនសន្តិភាពមួយរូប លោក ហេង សំណាង ប្រាប់VODថា ក្រុមយុវជនរបស់គេ នឹងចែកផ្កាចំនួន៣ពាន់ទង ដល់កងកម្លាំងប្រដាប់អាវុធ នៅមុខក្រសួងការពារជាតិ ព្រមទាំងមានការសម្តែង និងថ្លែងសារមួយចំនួន ក្នុងគោលបំណងស្វែងសន្តិភាព បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់។
ការចែកផ្កាដល់កម្លាំងប្រដាប់អាវុធនេះ ធ្វើឡើងបន្ទាប់ពីមានការចល័តទ័ព នៅរាជធានីភ្នំពេញ ធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងភ័យខ្លាច ថាអាចនឹងមានសង្គ្រាមកើតឡើង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ខែសីហា កន្លងទៅ សមាជិករបស់ក្រុមយុវជនសន្តិភាព៤រូបឈ្មោះ ទត់ ចាន់បញ្ញា ហ៊ើយ បូរិន ឡុង លីផេង និង កញ្ញា សុខ ដាលីស ត្រូវប៉ូលិសឃាត់ខ្លូន ពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធ ផ្តួលរំលំរដ្ឋាភិបាល បន្ទាប់ពីយុវជនទាំងនោះបានទៅយកផ្កា សម្រាប់ចែកដល់កម្លាំងប្រដាប់អាវុធ៕
សរសេរមកកាន់ លោក កែវ រតនៈ តាមរយៈ ratanah@vodhotnews.com
Read more: http://www.cambodiapage.info/?p=13502#ixzz2e4yAq8NJ


0 comments:
Post a Comment