សហរដ្ឋអាម៉េរិក បានបង្ហាញនូវការបារម្ភទៅនឹងដំណឹងនេះ។
នៅប្រទេសវៀតណាម រដ្ឋាភិបាលត្រួតពិនិត្យគ្រប់យ៉ាងទៅលើព័ត៌មានអ្វីខ្លះប្រជាពលរដ្ឋគប្បីទទួលតាមទូរទស្សន៍ វិទ្យុ និងសារព័ត៌មាន។
ច្បាប់ថ្មីនេះតាមមើលទៅទំនងជាការពង្រីកអំណាចរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងអ្នកប្រើបណ្ដាញសង្គម។
ច្បាប់នេះចែងថា សេវាតាមអ៊ិនធើរណិតមានដូចជា Facebook និង Twitter គួរតែសម្រាប់ការផ្ដល់និងប្តូរព័ត៌មានផ្ទាល់ខ្លួនប៉ុណ្ណោះ។ យ៉ាងណាមិញ គេមិនដឹងច្បាស់ឡើយ ថាតើរដ្ឋាភិបាលវៀតណាម នឹងអនុវត្តច្បាប់នេះ ដោយរបៀបណា។
ស្ថានទូតអាម៉េរិកនៅក្រុងហាណូយបានដាក់ចេញនូវសេចក្ដីថ្លែងប្រកាសមួយ បង្ហាញនូវកង្វល់យ៉ាងជ្រាលជ្រៅ។
Google និង Facebook ក៏បានព្រមានឲ្យដឹងផងដែរនូវផលវិបាកស្មុគស្មាញ ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ៕
ប្រភពពី៖ www.radioaustralia.net.au

.jpg)
0 comments:
Post a Comment