គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:48 AM
ខេត្ដស្ទឹងត្រែង​ ៖​ នាង​ក្រមុំ​មាន​រូបឆោម​លោម​ពណ៌​ស្រស់​ស្អាត​ម្នាក់​សម្រេចចិត្ដ​ ផឹកថ្នាំ​បំពុល​សត្វ​កណ្ដៀរ​ធ្វើ​អត្ដឃាត​បាន​សម្រេច​បំណង​ ។​​ការ​ធ្វើ​អត្ដឃាត​ដោយ​ផឹកថ្នាំ​បំពុល​សត្វ​កណ្ដៀរ​របស់​នាង​ក្រមុំ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជាក់​ឱ្យ​ដឹង​ថា​ ផ្ដើម​ឡើង​នៅ​វេលា​ម៉ោង​​ប្រមាណ​ជា​ ៧​យប់​ ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០១៣​ នៅ​ ក្នុង​បន្ទប់​លើ​ផ្ទះ​ ។​ នាង​មានឈ្មោះ​សាត​ ណា​វី​ ស្ថិត​ក្នុង​វ័យ​១៧​ឆ្នាំ​ ជា​គ្រូបង្រៀន​ ក្នុង​កម្រិត​បឋម​សិក្សា​នៃ​សាលារៀន​ មួយ​កន្លែង​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ រស់​ នៅ​ក្នុង​បន្ទុក​ឪពុក​ម្ដាយ​ ស្ថិត​ក្នុងភូមិ​-​ឃុំ​ ថា​ឡា​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ។​
​ក្រុម​គ្រួសារ​នាង​ក្រមុំ​បាន​បញ្ជាក់​ ទៀត​ថា​ នាង​បាន​យក​ថ្នាំ​បំពុល​សត្វ​ កណ្ដៀរ​មក​ផឹក​មិនដឹង​ថា​ ផឹក​អស់​ប៉ុន្មាន​ នោះ​ទេ​ ហើយ​ពួក​គាត់​ក៏​មិន​បានដឹង​ច្បាស់​ លាស់​ដែរ​ពី​មូលហេតុ​ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​ អត្ដឃាត​របស់​នាង​ គ្រាន់តែ​ដឹង​ថា​ នាង​ បាន​ខ្វែងគំនិត​គ្នា​ជាមួយ​គូ​ដណ្ដឹង​បន្ដិច​ បន្ដួច​កាលពី​ពេល​ព្រលប់​។​ បន្ទាប់​មក​ ពួក​គេ​ក៏​បាន​បែក​គ្នា​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​។​  នៅ​ពេល​ហូប​បាយ​ស្រាប់តែ​បាត់​នាង​ មិនឃើញ​ចេញ​មក​ហូប​បាយ​ ក៏​កើត​ ការ​ងឿងឆ្ងល់​ រួច​បាន​នាំ​គ្នា​ចូល​ទៅ​មើល​ ក្នុង​បន្ទប់​ ស្រាប់តែ​ឃើញ​នាង​ទន់​ខ្លួន​ កក្លាក់​ ហើយ​ឃើញ​ដប​ថ្នាំ​បំពុល​សត្វ​ កណ្ដៀរ​នៅ​ជិត​នោះ​ ទើប​ដឹង​ថា​នាង​បាន​ ពុល​ដោយសារ​ផឹកថ្នាំ​នេះ​ ។​ ​ភ្លាម​នោះ​ក្រុម​គ្រួ​សារបាន​រួសរាន់​ បញ្ជូន​នាង​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ ខេត្ដស្ទឹងត្រែង​ ដើម្បី​សង្គ្រោះ​ជីវិត​ ។​
​បើ​តាម​ការ​អះអាង​របស់​ក្រុម​គ្រួសារ​ នាង​ថា​ នាង​មាន​គូ​ដណ្ដឹង​ជាង​៤​ខែ​មក​ហើយ​ បើ​គិត​មក​ត្រឹម​នឹង​ថ្ងៃ​កើតហេតុ​ នេះ​ ហើយ​តាំង​តែ​ពី​ថ្ងៃ​ភ្ជាប់ពាក្យ​រហូត​ មក​ នាង​និង​គូ​ដណ្ដឹង​ស្រឡាញ់​គ្នា​ល្អូកល្អិន​ ប្រៀប​ដូច​ទឹក​និង​ត្រី​ ទៅ​ណា​ទៅ​ជាមួយ​គ្នា​ មាន​ចំណី​មួយ​ម៉ាត់​ក៏​ចែក​គ្នា​ហូប​ដែរ​។​ ការ​ស្រឡាញ់​គ្នា​នោះ​ពួក​គេ​ មិន​ដែល​ មានការ​សៅហ្មង​នឹង​គ្នា​ទេ​ ស្រាប់តែ​ពេល​ នេះ​មានការ​ខ្វែងគំនិត​គ្នា​តិចតួច​មិន​គួរ​ ណា​នាង​សម្រេចចិត្ដ​យក​ថ្នាំ​បំពុល​សត្វ​ កណ្ដៀរ​មក​ផឹក​ប៉ង​ធ្វើ​អត្ដឃាត​ទាំង​ខ្លួន​នៅ​វ័យក្មេង​យ៉ាងនេះ​សោះ​ ។​
​ប្រភព​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា​ នាង​ក្រមុំ​ដែល​ផឹកថ្នាំ​ពុល​បាន​ស្លាប់​នៅ​ក្នុង​ មន្ទីរពេទ្យ​ទៅ​ហើយ​ ដោយ​ស្ថានភាព​ជំងឺ​ មិន​អាច​សង្គ្រោះ​បាន​ ។​ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ ប្រពៃណី​ទាំង​អាឡោះអាល័យ​ពី​ក្រុម​គ្រួសារ​ ជា​ពិសេស​បុរស​ជា​គូ​ដណ្ដឹង​ ៕
_____________________________
ប្រភពព័ត៌មានពី៖ នគវត្ត

Read more: http://www.cambodiapage.info/

0 comments:

Post a Comment