គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

4:21 AM
ពិធី​បួងសួង​មួយ​ត្រូវ​គេ​គ្រោង​បើក​ធ្វើ​នា​រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ឯរមណីយដ្ឋាន​វត្ត​ភ្នំ​ដើម្បី​សុំ​ឲ្យ​មាន​សន្តិភាព​នៅ​ក្រោយ​ការ​បោះឆ្នោត។ ពិធីបួងសួង​នេះ​ត្រូវ​បាន​រៀបចំឡើង​បន្ទាប់​ពី​ពួក​គេ បាន​សង្កេត​ឃើញ​មាន​ការ​ចល័ត​កងទ័ព ពី​បណ្តា​ខេត្ត​ចូល​មករាជធានី​ភ្នំពេញ ខណៈ​ដែល​មាន​ការ​ជាប់​គាំង​ខាង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត។
ពិធីបួងសួង​តាម​បែប​សាសនា​មួយ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​រសៀលម៉ោង ៤ ថ្ងៃពុធនេះ​នៅ​ឯទី​រមណីយដ្ឋាន​វត្ត​ភ្នំ ក្នុង​រាជធានី​ភ្នំពេញ។ ពិធី​នោះ​នឹង​មាន​ការ​ចូល​រួម​ពីសំណាក់​ព្រះសង្ឃ ដូនជី តាជី និង​ប្រជាពលរដ្ឋ​សាមញ្ញ​ជា​ច្រើន​ទៀត។ នេះបើយោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​​មួយ​​ដែល​​ចេញ​ផ្សាយ​នៅថ្ងៃនេះ។
សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បាន​បញ្ជាក់​ថា ពិធីបួងសួង​នេះ​ត្រូវបាន​រៀបចំ​ឡើង​បន្ទាប់ពី​ពួកគេ​សង្កេតឃើញ​មាន​ការ​ចល័ត​កងទ័ព​ពី​បណ្តាខេត្ត​មួយចំនួន​ចូលមក​រាជធានី​ភ្នំពេញ​ក្នុង​ពេល​​មាន​​ការ​​ជាប់គាំង​នយោបាយ​ដោះស្រាយ​មិនចេញ​នៅក្រោយ​ការបោះឆ្នោត។ បញ្ហា​នេះ​​បាន​​នាំ​ឲ្យ​​មាន​​ការ​​ព្រួយបារម្ភ​ថា អាច​នឹងមាន​អំពើហិង្សា​កើតឡើង។
សេចក្តីប្រកាសព័ត៌មានក៏បានអំពាវនាវឲ្យព្រះសង្ឃ ដូនជី តាជី និងប្រជាពលរដ្ឋចូល​រួម​ដោយ​មិន​ប្រកាន់​សាសនា។ លោក វ៉ន ពៅ ដែលគេស្គាល់ថា ជា​ប្រធាន​សមាគម​អ្នក​ប្រកប​របបរ​សេដ្ឋកិច្ច​ក្រៅ​ប្រពន្ធ័ និង​ជាអ្នករៀបចំពិធីនោះ បានប្រាប់ឲ្យដឹងថា មនុស្សប្រមាណជា ៣០០ នាក់នឹង​ចូលរួម ក្នុង​ពិធីបួង​សួង​នោះ។ បើ​តាម​ លោក វ៉ន ពៅ ពិធី​នេះ​មាន​គោលដៅ​ផ្ញើសារ​ដល់​អ្នក​នយោបាយ​ឲ្យ​ពិចារណា​ឡើង​វិញ​ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​ក្រោយ​បោះឆ្នោត​ដោយ​សន្តិវិធី​។
ភាពមិនប្រក្រតីគួរត្រូវបានដោះស្រាយ​ដោយយុត្តិធម៌ រីឯការចល័តទ័ព​ដែល​នាំ​ដល់​ការ​ភ័យខ្លាច​​របស់​ប្រជាពលរដ្ឋក៏គួរតែត្រូវបញ្ឈប់។ ពិធីបួងសួង​ត្រូវ​បានជ្រើស​ឡើង​ពី​ព្រោះតែ​អ្នករៀប​ចំ​កម្មវិធី​នេះ​យល់​ឃើញ​ថា នឹងគ្មាន​មធ្យោបាយ​ណា​ផ្សេង​ដើម្បី​ប្រើប្រាស់​ទៀត​ឡើយ។ រីឯ​បាតុកម្មក៏មិនមែន​ជា ដំណោះស្រាយ ​បញ្ចៀស​អំពើ​ហិង្សា​បានដែរ។ ស្រប​ពេល​ជា​​មួយ​​គ្នា​នេះ​ដែរ ក្រុមហ៊ុន​​​ទីភ្នាក់ងារ​ ទេសចរណ៍ និង​​សហជីពរោងចក្រ​កាត់ដេរ ក៏​បាន​អំពាវ​នាវ ​ឲ្យ​​អ្នក​នយោបាយ​​ដោះស្រាយ​​បញ្ហា​​ដោយ​​សន្តិវិធី និង​​ឲ្យ​​ប្រជាពលរដ្ឋ​​ស្ងាប់ស្ងាត់​ផង​ដែរ។
ពិធីបួងសួងសុំសន្តិភាព ក៏ដូចជាការអំពាវនាវឲ្យមានភាព​ស្ងប់ស្ងៀមទាំង​នេះ​បាន​កើត​ឡើង​ខណៈ​ដែល​នយោបាយប្រទេសកម្ពុជាកំពុងឡើងកម្តៅ។ គណបក្សប្រឆាំងដែល​មិន​សុខចិត្ត​នឹង​​លទ្ធផល​បោះឆ្នោត​គ្រោង​ដឹក​នាំ​មហាបាតុកម្ម​ប្រសិន​បើ​បញ្ហា​មិន​ប្រក្រតី​នានា​មិន​ត្រូវ​បាន​ដោះស្រាយ​ទេនោះ៕
ប្រភពពី វិទ្យុ​បារាំង​អន្តរជាតិ

Read more: http://www.cambodiapage.info/

0 comments:

Post a Comment