ខេត្តកំពង់ឆ្នាំង៖ រថយន្តក្រុង ដឹកឈើគ្រញូងមួយគ្រឿងបានជ្រុលទៅបុកដើមប្រេងខ្យល់ និង ធ្លាក់ចេញពីផ្លូវជាតិ លេខ៥ ចូលក្នុងស្រែ នៅចន្លោះគីឡូម៉ែត្រលេខ ៤៤ និង៤៥ ស្ថិតក្នុងភូមិជ្រលាដៃ ឃុំស្វាយ ស្រុកសមគ្គីមានជ័យ ខណៈដែលរថយន្តនោះ ត្រូវសមត្ថកិច្ចប្រដេញស្ទាក់ចាប់បានកាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ០៨ខែ សីហា នេះ។
តាមប្រភពពីកន្លែងកើតហេតុបាននិយាយថា នៅវេលាដូចខាងលើ គេបានឃើញរថយន្តរបស់>សមត្ថកិច្ច ៤ទៅ៥គ្រឿង បានប្រដេញរថយន្តក្រុង ខាងលើតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងដំណើរ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្តក្រុងបានគេចទៅស្តាំដៃ ក៏ជ្រុលទៅបុកនឹង ដើមប្រេងខ្យល់ បណ្តាលឲ្យ ជ្រុលធ្លាក់ទៅស្រែជាប់ផុងទៅមុខលែងរួចតែម្តង ។ ភ្លាមៗនោះដែរ គេបានឃើញអ្នកជិះលើរថយន្តក្រុង៤ទៅ៥នាក់បាននាំគ្នាចុះរត់កាត់ទឹក ស្រែទៅ ទិសខាងលិចអស់ តែម្តង ។
ប្រភពដដែល បានបន្តថា ខណៈនោះដែរគេឃើញមានសមត្ថកិច្ច ប៉េអឹម និងប៉ូលិស បានទៅពិនិត្យកន្លែងកើតហេតុ និងបានពិនិត្យក្នុងរថយន្តក្រុងឃើញសុទ្ឋតែជាឈើគ្រញូង ពេញក្នុងរថយន្ត។
ប្រភពពីមន្ត្រីកងរាជអាវុធហត្ថបាននិយាយថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានពិនិត្យឃើញ;”>រថយន្តក្រុងខាងលើ ដែលមានពាក់ស្លាកលេខបាត់ដំបង 3A. 1767 បើកតាមបណ្តោយផ្លូវជាតិ គួរសង្ស័យ<ហើយបានហៅរថយន្តនោះឲ្យយឈប់ តែរថយន្តនោះមិនឈប់ ទើបនាំគ្នាបើកឡានដេញតាម ប៉ុន្តែ
នៅយប់នោះផងដែរ គេឃើញលោកពេញ វិបុលព្រះរាជអាជ្ញាបានទៅពិនិត្យដល់កន្លែងកើតហេm;”> និងបានបញ្ជាអោយនាំរថយន្ត ក្រុងដឹកឈើក្រញូងនោះមកកាន់ស្នាក់ការផ្នែករដ្ឋបាលព្រៃឈើ កំពង់ត្រឡាចដើម្បីធ្វើការរាប់និងវាស់វែង ។
ឈើក្នុងរថយន្តក្រុងនោះមានចំនួន១០២ដុំ មានទម្ងន់ ២០២៩គីឡូក្រាម ស្មើនឹងជិត១, ៧ម៉ែត្រគូប ។ ឈើគ្រញូងជាវត្ថុតាង និងរថយន្តក្រុង ពេលនេះកំពង់រក្សាទុកនៅផ្នែករដ្ឋបាលព្រៃកំពង់កំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។
ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ កើតមានករណីរថយន្តដឹកឈើគ្រញូងគ្រោះថ្នាក់ចរាចរណ៏”>ជាញឹកញាប់ ដូចលើកទី១ រថយន្តទូរីសដឹកឈើគ្រញូង ក្រឡាប់នៅ ស្រុករលាប្អៀរ លើកទី២ រថយន្តហាយឡិនដឺ ដឹកឈើគ្រញូងនៅ ស្រុកបរិបូរណ៌ និងលើកទី៣នេះ គឺរថយន្តក្រុងដឹកឈើនៅស្រុកកំពង់ត្រឡាច ។
ដូច្នេះ ជារៀងរាល់យប់គឺមានបទល្មើសរថយន្តដឹកឈើនេះជាច្រើនគ្រឿងណាស់ មិនមានលួសពេលទេ ហើយករណីកើតមានគ្រោះថ្នាក់ចរាចរណ៏នេះគ្រាន់តែជាផ្នែកមួយដ៏តូចនៃបទលើ្មសនេះតែប៉ណ្ណោះ។
ប្រភពអ្នកជិតស្និតនិងបទល្មើសខាងលើនេះ បាននិយាយថា មូលហេតុបទល្មើសនេះ កើតមាននៅលើផ្លូវជាតិលេខ៥ គឺមកពីបទល្មើសនេះបានឈប់រត់ផ្លូវជាតិលេខ៦វិញហើយ ព្រោះថា រត់ផ្លូវនោះអស់ លុយច្រើនណាស់ ទើបបែរមកផ្លូវជាតិលេខ៥វិញម្តង ៕

ប្រភពពី ann
Read more: http://www.cambodiapage.info/


0 comments:
Post a Comment