លទ្ធផលបោះឆ្នោតបណ្ដោះអាសន្នដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១២ សីហា បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រច្រើនជាងគណបក្សសង្គ្រោះជាតិ។
គណបក្សប្រជាជនកម្ពុជា ទទួលបាន ៣.២៣៥.៩៦៩សំឡេង ឈ្នះដាច់គណបក្សសង្គ្រោះជាតិ ដែលមានសំឡេងគាំទ្រ ២.៩៤៦.១៧៦សំឡេង។ ទោះយ៉ាងណា គ.ជ.ប នៅមិនទាន់ប្រកាសពីអាសនៈដែលគណបក្សនីមួយៗត្រូវទទួលបាននៅឡើយទេ។ ប៉ុន្តែបើតាមការបែងចែករបស់អង្គការនិចហ្វិក (Nicfec) បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៥អាសនៈ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានបន្ថែម...

.jpg)
0 comments:
Post a Comment