គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:12 AM
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្សារទួលសង្កែ ម្តងទៀតហើយ នៅម៉ោង ៦ល្ងាចថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០ ១៣នេះ។ ភ្លាមៗ នេះ មិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចពីមូលហេតុ នៃការឆាប់ឆេះនៅឡើយទេ។
តែទោះជាយ៉ាងណាសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ រួមជាមួយអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន កំពុងតែមមាញឹកជួយ អន្តរាគមន៍ បាញ់ពន្លត់អគ្គិភ័យ ដ៏សន្ធោសន្ធៅនេះ។ ជាមួយគ្នានេះ សេចក្តីរាយការណ៍ជំហានដំបូង បានបញ្ជាក់ផងដែរ ការឆាបឆេះអាចមានទ្រង់ទ្រាយធំ ព្រោះអគ្គិភ័យបានឆាបឆេះចេញពីកណ្តាលផ្សារតែម្តង។
សូមបញ្ជាក់ផងដែរថា ផ្សារទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ក្បែររង្វង់មូលស្ពានជ្រោយចង្វារ ធ្លាប់បានឆេះម្តងរួចមកហើយកាលពីចុងឆ្នាំ២០១២៕
_______________________
ប្រភពព័ត៌មានពី៖ ដើមអម្ពិល


Read more: http://www.cambodiapage.info/

0 comments:

Post a Comment