ខេត្តកំពង់ស្ពឺ: ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីត្រូវរថយន្ត ដែលមកទិញថ្ម របស់ក្រុមហ៊ុន ណឹម ម៉េង បើករថយន្តបុកចូលផ្ទះ រលំសង្កត់លើស្ត្រីរងគ្រោះ កាលពីវេលាម៉ោង ៣និង៤០នាទី រសៀល ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៣ នៅចំណុចភូមិត្រពាំងដំរី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ យ៉ាង ផន អាយុ៥២ឆ្នាំ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយត្រូវផ្ទះសង្កត់ពីលើ បន្ទាប់ពីត្រូវរថយន្តដឹកថ្មភ្នំ ពេញរថយន្ត បើកបុកចូលផ្ទះស្ត្រីរងគ្រោះ។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីរយៈពេលមួយខែមុន រថយន្តដឹកថ្មរបស់ក្រុមហ៊ុន ណឹម ម៉េង ខាងលើនេះ បានបើកកិនចៅប្រុស របស់ស្ត្រីរងគ្រោះ បណ្តាលឲ្យដាច់ជើងទាំងសងខាង ហើយបានស្លាប់ ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា។
ក៏ប៉ុន្តែកាលពីពេលដែលចៅរបស់ស្ត្រីរងគ្រោះខាងលើដែលបានស្លាប់ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានោះ គឺមានប៉ូលិសដេញតាមទារលុយ ដោយប្រាប់ថា ការដឹកសពតាមម៉ូតូចេញនេះ ជាការប្រព្រឹត្តខុសច្បាប់៕
ប្រភពពី CEN
Read more: http://www.cambodiapage.info/


0 comments:
Post a Comment