គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:54 AM
កងកំលាំង​​រាជអាវុធហត្ថ​ប្រមាណ៥០០នាក់ ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ហាត់​សមពី​របៀប​រក្សា​សណ្តាប់ធ្នាប់​សង្គម និង​ពី​របៀប​ទប់​ទល់នឹង​ចលនា​បាតុកម្ម​ ឬ​ក៏​ការបះបោរ​ណាមួយ ​ដែល​​​អាច​កើត​ឡើង​ដោយ​ចៃដន្យ។
នៅក្នុង​រូបភាព​វីដេអូ​​​​មួយ​ រយៈពេល​ជាង២នាទី​កន្លះ ដែល​ត្រូវបាន​គេ​បង្ហោះ​ចែក​ផ្សាយ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃ​សុក្រ​នេះ កង​​កំលាំង​រាជអាវុធហត្ថ​ដែល​គេ​មើល​ឃើញ​ប្រដាប់​ទៅដោយ​ខែល​និង​ដំបង​ បាននាំគ្នា​ធ្វើ​សកម្មភាព​ហ្វឹកហ្វឺន​ពី​របៀប​បង្ក្រាប​​​ហ្វូង​បាតុករ នៅក្នុង​ករណី​ដែលមាន​ការបះបោរ ឬ​ក៏​ការបង្ក​ភាព​អ​សណ្ដាប់ធ្នាប់​ណាមួយ​នោះ​ នៅក្នុង​សង្គម។
​អ្នកទស្សនា​​​វីដេអូ​​​នេះ បាន​ហៅ​ការហាត់​សម​របស់​កងកម្លាំង​រាជ​អាវុធហត្ថ​នៅពេលនេះ ថា​ជាការ​ត្រៀម​ទប់​ទល់នឹង​បាតុកម្ម​ដែល​អាច​កើតមានឡើង​នៅពេល​ខាងមុខ ខណៈដែល​មានការ​ប្រកាស​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នាពេល​កន្លងទៅថ្មីៗនេះ​ថា លោក​អាច​នឹង​ដឹកនាំ​បាតុកម្ម​មួយ ​ប្រសិនបើ​ភាពមិនប្រក្រតី​នៃ​លទ្ធផល​បោះឆ្នោត​មិនត្រូវ​បានផ្តល់​ភាពយុត្តិធម៌​នោះ។
លោក ខេង ទី​តូ មន្ត្រី​នាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា សកម្មភាព​ហ្វឹកហាត់​របស់​កំលាំង​រាជ​អា​វុ​ធ​ហត្ថ​ខាងលើ វា​គ្រាន់តែ​ជាការ​ហាត់​សម​ដើម្បី​ពង្រឹងសមត្ថភាព និង​វិន័យ​របស់​កងកំលាំង​អាវុធហត្ថ​តែប៉ុណ្ណោះ ហើយ​ការហាត់​សមនេះ​ក្នុង​គោលបំណង​រក្សា​សណ្តាប់ធ្នាប់​សង្គម ដែលជា​ភារកិច្ច​ធម្មតា​របស់​ក​ង​កំលាំងប្រដាប់អាវុធ ដែល​នៅក្នុង​ប្រទេស​ណា​ក៏មានដែរ។
ជាការ​កត់សម្គាល់ ក្រោយ​ការបោះឆ្នោត គេ​សង្កេតឃើញ​កងកំលាំងប្រដាប់អាវុធ​រួមមាន កំលាំង​នគរបាល កំលាំង​អាវុធហត្ថ និង​ទាហាន រួមទាំង​​​រថពាសដែក​ផង​នោះ ត្រូវបាន​ដាក់ពង្រាយ​ទាំង​នៅក្នុង​រាជធានី​ និង​ជាយក្រុង​ភ្នំពេញ​ ដើម្បី​ពង្រឹង​សន្តិសុខ។ ក៏ប៉ុន្តែ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ធ្លាប់បាន​ប្រកាស​កន្លងមក​នេះ​ថា ការពង្រាយ​កំលាំង​សន្តិសុខ​ជាច្រើន​កន្លែង គឺ​ក្នុង​គោលបំណង​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ៕
ប្រភពពី វិទ្យុ​បារាំង​អន្តរជាតិ


Read more: http://www.cambodiapage.info/

0 comments:

Post a Comment