គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:34 AM
បន្ទាយមានជ័យៈ គណៈ​កម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៧​បាន​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​នៅ​ខេត្ត​បន្ទាយ​ជ័យ​ ចាប់​តាំង​ពី​ខេត្ត​មួយ​នេះ​បាន​វាយ​ប្រហារ​ដោយ​ទឹក​ជំនន់​អស់​ជា​ច្រើន​សប្តាហ៍ ​ខណៈ​ក្រសួង​ធន​ធាន​ប្រកាស​ការ​​នៅ​ថ្ងៃ​នេះ​​ថា​កម្ពុជា​កំពុង​រង​សម្ពាធ​ទាប​ធ្វើ​ឲ្យ​គ្រប់​ស្ថានីយ​ទឹក​ហក់​ឡើង​។
លោក កែវ វី​នាយ​ខុទ្ទកា​ល័យ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​មហន្តរាយ​បាន​ថ្លែង​ថា​មនុស្ស​ស្លាប់​កើន​ឡើង ​៧ ​នាក់​ដោយ​សារ​ទឹក​ជំនន់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ខណៈ​ដែល​ខេត្ត​មួយ​ចំនួន​ទៀត​ដូច​ជា​ព្រះ​វិហារ​កំពង់​ធំ​កំពង់​ចាម​មិន​ទាន់​មាន​ករណី​រាយ​ការណ៍​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​នៅ​ឡើយ​ទេ។
លោក​ថា​ “ យើង​ទទួល​របាយការណ៍​ថា ​៧ ​នាក់​ស្លាប់​នៅ​បន្ទាយ​មាន​ជ័យ​យើង​នឹង​បន្ត​តាម​ដាន​ទៀត”។​
លោក​បន្ត​ថា​ទឹក​នៅ​ខេត្ត​ព្រះ​វិហារ​បាន​ប្រកាស​អាសន្ន​ដោយ​កម្ពស់​ទឹក​កើន​ឡើង​ ១១,២៧ ​ម៉ែត្រ​ដែល​ត្រូវ​ជន្លៀស​ប្រជាពលរដ្ឋ​ជិត​២០០​គ្រួសារ​តាម​ដង​ស្ទឹង​សែន​ក្រុង​ព្រះ​វិហារ​ហើយ​ស្ថាន​ទឹក​កំពុង​កើន​ឡើង​នៅ​កំពង់​ធំ​ផង​ដែរ។​
យោង​តាម​ព្រឹត្តិ​បត្រ​ព័ត៌មាន​និង​ព្យាករណ៍​ទឹក​ជំនន់​នៃ​ក្រសួង​ធន​ធាន​និង​ឧតុនិយម​បាន​ឲ្យ​ដឹង​​​ថា ​ទឹក​ទន្លេ​មេគង្គ​និង​ទន្លេ​បាសក់​និង​ទន្លេ​សាប​ចាប់​ហក់​ឡើង​វិញ​ដោយ​សារ​ប្រព័ន្ឋ​ទាប​កំពុង​អូស​កាត់​អាង​ទន្លេ​មេគង្គ​និ​ងព្យុះ​ទី​១១​ឈ្មោះ​ UTOR បាន​ឆ្លង​កាត់​ហ្វី​លី​ពីន​និង​កំពុង​ស្ថិត​លើ​សមុទ្រ​ចិន​ខាង​ត្បូង​ហើយ​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន។​​
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

Read more: http://www.cambodiapage.info/

0 comments:

Post a Comment