គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:55 PM
វ៉ិបសាយថ៍​របស់​ក្រសួងការ​បរទេស​នៃ​សហរដ្ឋ​អាម៉េរិក​​ផ្សព្វ​ ផ្សាយ​នូវ​កម្មវត្ថុ​មួយ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ហេតុការណ៍​ថ្មីៗ​ប្រចាំ​ ថ្ងៃ​ទី​១២​ខែ​សីហា​ជា​ម៉ោង​នៅ​ក្រុង​វ៉ាស៊្ហីងតោន ដោយ​​និយាយថា​សម្រាប់​ប្រទេស​កម្ពុជា កម្មវិធី​យោធា​របស់​សហរដ្ឋ​អាម៉េរិក​ត្រូវ​បាន​​ផ្អាកឬលុប​ចោល​ក៏​បាន​​ សរសេរ​នៅ​ក្បែរ​នោះ​ទៀតថា ​​គណៈកម្មការ​រៀប​ចំការ​បោះ ឆ្នោតជាតិ។ ប៉ុន្តែ​មាន​របាយការណ៍​ព័ត៌មាន​ផង​ដែរ​ថា ​នៅថ្ងៃ​នេះ​ដែរ មន្រ្តី​យោធា​កម្ពុជា​​បាន​ច្រាល​ដោយ​ថា​មិន​មាន​ការ​សម្រេច​ដូច្នេះទេ​។
ស្រប​ពេល​គ្នា​នេះ​ដែរ គេហទំព័រ​របស់​សារព័ត៌មាន​នៅ​សហរដ្ឋ​អាម៉េរិក​យ៉ាង​តិច​បី​​បាន​ចុះ​ផ្សាយ​អត្ថបទ​ព័ត៌មាន​ថាដូចៗគ្នាថា កម្ពុជា​ផ្អាកកម្មវិធី​យោធា​ជាមួយ​សហរដ្ឋ​អាម៉េរិក។ ប្រភព​ដដែល​និយាយថា​កម្ពុជា​ទំនង​អនុវត្តន៍​នូវ​​វិធានការ​ដើម្បី​បង្ការ​កុំឲ្យ​សមាជិក​សភា​មួយ​ចំនួន​​របស់​សហរដ្ឋអាម៉េរិក​បន្ត​ចេតនា​​ចង់​កាត់​​ជំនួយ​ទៅ​កម្ពុជា​ទាក់​ទង​នឹងបញ្ហា​បោះឆ្នោត​នៅ​កម្ពុជា។ ប្រភព​ព័ត៌មាន​ទាំង​នេះ​លើក​ឡើង​ថា ក្រសួង​ការ​បរទេស​របស់​អាម៉េរិក​មិន​បាន​ផ្ដល់​សេចក្ដី​លម្អិត​ទេ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រសួង​ការ​បរទេស​អាម៉េរិក​លោកស្រី Marie Harf ថ្លែង​ថា​អាម៉េរិក​សង្ឃឹម​ថា​ការ​ផ្អាក​​នេះ​នឹង​មិន​បះពាល់​ដល់​ទំនាក់​ទំនង​ទាំង​ស្រុង​រវាង​កម្ពុជា​និង​សហរដ្ឋ​អាម៉េរិក​នោះ​ឡើយ។
ភ្លាម​នេះ​ៗ​នេះ​វិទ្យុ​អូស្រ្តាលី​បាន​ស្វែង​សុំ​ការ​បញ្ជាក់​ពី​ភាគ​កម្ពុជា​ប៉ុន្តែ​នៅ​ព្រឹក​មិញ​នេះ​វិទ្យុ​អូស្រ្តាលី​មិន​អាច​ទាក់​បាន​តាម​ទូរស័ព្ទ​ជា​មួយ​លោក​ឈុំ សុជាតិ​អ្នក​នាំ​ពាក្យ​ក្រសួង ការ​ពារ​ជាតិ​កម្ពូជា​ឬ​មន្រ្តី​ជាន់​ខ្ពស់​របស់​ក្រសួង​នេះ​បាន​ទេ​ដោយ​រាប់​បញ្ចូល​ទាំង​លោក​រដ្ឋ​មន្រ្តី​ការពារ​ផង​ដែរ។ ចំណែក​ឯ​អ្នក​នាំ​ពាក្យ​របស់​ស្រសួង​ការ​បរទេស​កម្ពុជា​លោក​កុយ​គួង​ក៏​មិន​អាច​ទាក់​ទង​បាន​ដែរ​នៅ​ពេល​មុន​នេះ។ ​អ្នក​នាំ​ពាក្យ​របស់​ទីស្ដី​ការ​គណៈរដ្ឋ​មន្រ្តី ​លោក​ផៃ​ស៊ីផាន​មាន​ប្រសាសន៍​ថា​លោក​មិន​ទាន់​បាន​ទទួល​​អំពី​ដំណឹង​ដែល​ថា​កម្ពុជា​ផ្អាក​កម្មវិធី​យោធា​ជាមួយ​សហរដ្ឋ​អាម៉េរិក​នោះ​ទេ។ ​ម្យ៉ាង​ទៀត​លោក​ថា​​វា​ខុស​ពី​មុខ​សញ្ញា​និង​តួនាទី​របស់​លោក​ផង​ប៉ុន្តែ​លោក​អាច​ចូល​រួម​ផ្ដល់​នូវ​ទស្សនៈផ្ទាល់​ខ្លួន​​ថា​នេះគឺ​ជា​ការ​ឆ្លើយ​តប​នឹង​ចេតនា​របស់​ក្រុម​សមាជិក​សភាខ្លះ​របស់​អាម៉េរិក​ដែល​ចង់​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា៖
(សំឡេង)
កាសែត​ The Capital នៅ​សហរដ្ឋ​អាម៉េរិក​និយាយថា​កម្មវិធី​យោធា​រវាង​កម្ពុជា​​និង​អាម៉េរិក​បាន​រីក​ធំ​​ឡើង​នៅ​ឆ្នាំ​២០០៦ ​ដោយ​រាប់​បញ្ចូល​ទាំង​ការ​ផ្ដល់​ជំនាញ​ដល់​មន្រ្តី​យោថា​ខ្មែរ​និង​ការ​ធ្វើ​សមយុទ្ធ​យោធា​ជា​ប្រចាំ។ ជំនួយ​យោធា​របស់​អាម៉េរិក​ផ្នែក​នាវាចរណ៍ ប្រឆាំង​ភេរវកម្ម​និង​ប្រតិ​បត្តិការផ្នែក​មនុស្ស​ធម៌ គឺជា​ផ្នែក​តូច​មួយ​នៃជំនួយ​៧០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​កម្ពុជា។
ទាក់​ទង​នឹង​បញ្ហា​នេះ​អ្នក​វិភាគ​ឯករាជ្យ​លោក កែម ​ឡី ផ្ដល់​ការ​វិភាគ​ថា ប្រសិន​បើ​មាន​ការ​ផ្អាក​ជំនួយ​នេះ​ពិត​នោះ​គឺ​ជា​ការខាត​បង់​សម្រាប់​កម្ពុជា។
(សំឡេង)
ក្រោយ​ម៉ោង​កម្មវិធីផ្សាយ​​របស់​ខ្លួន​វិទ្យុ​អូស្រ្តាលី​បាន​សង្កេត​ឃើញ​ថា​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចុះផ្សាយ​ថា​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​បានធ្វើ​សន្និសីទ​សារព័ត៌មាន​ច្រាន​ចោល​​ការ​អះអាង​របស់​អាម៉េរិក?
អ្វី​ដែល​ជា​សំណួរ​មួយ​ទៀត​នោះ​តើ​ការ​សម្រេច​បែប​នេះ​បាន​ធ្វើ​នៅ​ពេល​ណា​​ ហើយ​តើ​អាម៉េរិក​បាន​មក​ពី​ណា? ចុះ​តើ​រដ្ឋាភិបាល​ចាំ​ផ្ទះ​អាច​សម្រេច​ចិត្ត​បាន​ដែរ​ទេ​ក្នុង​រដ្ឋធម្មនុញ្ញ?​ ទីភ្នាក់​ព័ត៌មាន​កម្ពុជា​ AKP បាន​ផ្សាយ​​ថ្ងៃ​ទី១៣​សីហាថា លោក​សុខ​អាន​រដ្ឋ​មន្រ្តី​ទទួល​បន្ទួល​បន្ទុក​គណៈរដ្ឋ​មន្រ្តី​​បាន​បើ​ក​ការ​ពិភាក្សា​មួយ​​កាលសពី​ថ្ងៃ​សុក្រ​មុន​ស្ដី​​អំពីបញ្ហា​ក្រោយ​​ការ​បោះឆ្នោត​​​ប៉ុន្តែ​ព័ត៌មាន​នេះ​មិន​បាន​រំលឹក​អំពីការ​ផ្អាក​កម្មវិធី​យោធា​ឡើយ៕
ប្រភពពី ABC Radio Australia

Read more: http://www.cambodiapage.info/

0 comments:

Post a Comment