គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:47 PM
មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ធានា​អះអាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​ធ្វើ​មហា​បាតុកម្ម​ដើម្បី​ប្រឆាំង​នឹង​លទ្ធផល​ការ​បោះឆ្នោត​មិន​ទាន់​ស្ថិត​ក្នុង​អាទិភាព​នៅ​ឡើយ​ទេ។​ លោក​កឹម ​សុខា​ អនុ​ប្រធាន​គណបក្ស​ជំទាស់​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ជំនួប​ផ្លាស់ប្តូរ​យោបល់​ជា​លើក​ដំបូង​ជា​មួយ​អ្នក​បោះឆ្នោត​នៅ​ជុំវិញ​វិបត្តិ​នយោបាយ​ក្រោយ​ពី​ការ​បោះឆ្នោត។​ «(ជា)​ជំហាន​ចុង​ក្រោយ​គេ​ដែល​យើង​ធ្វើ​មហា​បាតុកម្ម​នោះ។​ មិន​មែន​យើង​ធ្វើ​មហា​បាតុកម្ម​ភា្លម​ទេ»។ ​លោក​កឹម ​សុខា ​ថ្លែង​យ៉ាង​ដូច្នេះ​ស្រប​ពេល​ដែល​ការ​ព្រួយបារម្ភ​ទំនង​ជា​បាន​កើន​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ជុំវិញ​ចលនា​មហាជន​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត​ដែល​ធ្លាប់​បាន​ទទួល​រង​ការ​បង្រ្កាប​ពី​អាជ្ញាធរ​យ៉ាងជូរ​ចត់​​កាល​ពី​ឆ្នាំ​១៩៩៨។ ​លោក​គង់ សុឋានរិទ្ធ​រាយ​ការណ៍​ជូនពី​រាជធានី​ភ្នំពេញ៕
ប្រភពពី វីអូអេខ្មែរ

ព័ត៌មានផ្សេងទៀតដែលទាក់ទង៖



Read more: http://www.cambodiapage.info/

0 comments:

Post a Comment