គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:04 PM
ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី២ ខែ​សីហា នេះ បាន​សម្ដែង​ប្រតិកម្ម​បដិសេធន៍​ការ​លើក​ឡើង​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch) ដែល​បាន​សរសេរ​ក្នុង​របាយការណ៍​របស់​ខ្លួន អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះ​ឆ្នោត​អាណត្តិ​ទី៥ មាន​ពាក់ព័ន្ធ​នឹង​ក្រសួង​មហាផ្ទៃ។
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា លោក​សូម​ច្រាន​ចោល​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មួយ​នេះ ដែល​បាន​លើក​ឡើង​ថា ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នេះ មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ។
លោក ខៀវ សុភ័គ៖ «មិន​មែន​ដូច​ការ​លើក​ឡើង​អ៊ីចឹង​ទេ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ក្រសួង​មហាផ្ទៃ គឺ​ជា​ស្ថាប័ន​ពីរ​ដោយ​ឡែក​ពី​គ្នា។ ថ្វី​ត្បិត​តែ​នៅ​បរិវេណ​ជាមួយ​គ្នា​មែន ក៏ប៉ុន្តែ​ដោយសារ​មិន​ទាន់​មាន​កន្លែង​ជូន​គាត់ គាត់​នៅ​ជាមួយ​ក្រសួង​មហាផ្ទៃ អ៊ីចឹង​ទៅ។ ប៉ុន្តែ គាត់​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល ឬ​ក៏​ការ​គ្រប់គ្រង​របស់​មហាផ្ទៃ ទេ ព្រោះ​ស្ថាប័ន​ពីរ​នេះ គឺ​មាន​ច្បាប់​ដោយឡែក​ពី​គ្នា ច្បាប់​បង្កើត គ.ជ.ប ច្បាប់​បង្កើត​ក្រសួង​មហាផ្ទៃ គឺ​បង្កើត​ដោយ​ច្បាប់​ទាំងអស់។ ហើយ​ចំពោះ​យន្តការ​ដឹក​នាំ​ក្តី នីតិវិធី​នៃ​ការ​រៀប​ចំ​បោះ​ឆ្នោត​ក្តី គឺ​កំណត់ និង​សម្រេច​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​ខ្លួន​គាត់​ទេ»។
លោក ខៀវ សុភ័គ បាន​ចាត់​ទុក​របាយការណ៍​របស់​នាយក​ប្រតិបត្តិ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ លោក ប្រែដ អាដាម (Brad Adams) ថា​មាន​លក្ខណៈ​ញុះញង់​បំបែក​បំបាក់ ហើយ​ថា លោក ប្រែដ អាដាម មិន​ដែល​មើល​មក​កម្ពុជា ក្នុង​ផ្លូវ​វិជ្ជមាន​នោះ​ទេ៕
ប្រភពពី RFA

0 comments:

Post a Comment